វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សមុច្ឆេទ

នាម· noun [សៈ-មុច-ឆេ-ទៈ] ឬ [សៈ-មុច-ឆែត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [សៈ-មុច-ឆេ-ទៈ] ឬ [សៈ-មុច-ឆែត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការកាត់ដាច់ស្រឡះ, ការកាត់ផ្ដាច់, ការផ្ដាច់ផ្ដិល; ការរំលាង; ការកម្ចាត់បង់។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ការកាត់ដាច់ស្រឡះ, ការកាត់ផ្ដាច់, ការផ្ដាច់ផ្ដិល; ការរំលាង; ការកម្ចាត់បង់។

២

ដំណើរអស់អាយុព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់។

៣

(ម.ព. សមុច្ឆេទក្ខ័យ)។

៤

ការលះកិលេសបានដោយដាច់ខាត :

ឧទាហរណ៍

“ព្រះអរហន្តលះកិលេសដោយសមុច្ឆេទប្បហាន (ព.ពុ.)។”

៥

(ម.ព. សមុច្ឆេទប្បហាន)។

៦

សេចក្ដីស្លាប់ព្រោះអកុសលកម្ម ឬព្រោះរោគមកផ្ដាច់ជីវិត។

៧

ការវៀរលែងចាកទោសដោយដាច់ខាត (ការវៀររបស់ព្រះអរហន្ត)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់