វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សាធនៈ

នាម· noun [សា-ធៈ-នៈ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [សា-ធៈ-នៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពាក្យដែលសម្រេចមកអំពី កិរិយាសព្ទ ឬ អំពី គុណសព្ទ ដោយមានវិគ្រោះជាទីតាំង ចេញមកជា នាមនាម, ខាងបាលី ដូចជា ទ្វីហាទីហិ-ជនេហិ-សហ-កម្មំ-កាតុំ-សីលមស្សាតិ > សហការី "ជនអ្នកមានកិរិយាធ្វើនូវកិច្ចការជាមួយនឹងជនទាំងឡាយ តាំងពីពីរនាក់ឡើងទៅជាប្រក្រតី ហៅថា សហការី", បើស្ត្រីហៅថា សហការិណី ឬ សហការិនី, ប្រែសម្រួលសេចក្ដីថា "អ្នកធ្វើការជាមួយគ្នា"; ទានំ-ទេតីតិ > ទាយក "អ្នកឱ្យទាន អ្នកឱ្យនូវអំណោយ", បើស្ត្រីជា ទាយិកា។ សហការី ឬ សហការិណី; ទាយក, ទាយិកា នេះជា សាធនៈ ឬជា កិតនាម ព្រោះមានវិគ្រោះជាទីតាំង ប្រមូលបង្កើតបានជា នាមនាម ខាងភាសាបាលី។ ឯខាងភាសាខ្មែរ ក៏មានពាក្យជា សាធនៈ នេះច្រើនណាស់, ពោលដោយសង្ខេប, កិរិយាសព្ទ ដែលចេញមកជា នាមនាម ដូចជា កំណាត់ < អ្វីដែលគេកាត់ (កាត់ > កំណាត់) ; បំណង < គំនិតដែលគេនឹកប៉ង (ប៉ង > បំណង) ; ចង់> ចំណង់; ចេះ> ចំណេះ; អរ > អំណរ។ល។ គុណនាម ចេញមកជា នាមនាម ដូចជា ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប។ល។ នាមនាម មានប៉ុណ្ណេះជាដើមនេះហៅថា សាធនៈ ឬហៅថា កិតនាម ក៏បាន។ ត្រូវប្រើថា ខ្ញុំមានបំណង, ខ្ញុំមានអំណរ ...កុំប្រើថា ខ្ញុំមានសេចក្ដីបំណង, ខ្ញុំមានសេចក្ដីអំណរ ដូច្នេះឡើយ ព្រោះ បំណង, អំណរ ជា សាធន ឬជា កិតនាម ស្រេចទៅហើយ។ល។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. សាធន (ព. វ.) "ការសម្រេច; គ្រឿងផ្គត់ផ្គង់ប្រមូលឱ្យកើតបានជានាមសព្ទនីមួយ")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់