សាប
Learner aid: noun · [សា-ប៉ៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
សម្បថ។
Learner aid: noun · [សា-ប៉ៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
សម្បថ។
សម្បថ។
ការស្បថ។
(ម.ព.សាបកៈ)។
(ម.ព សាបកៈ)។
អ្នកស្បថ។
ពាក្យស្បថ, សម្បថ។
(ម.ព. សាបវាទី)។
អ្នកដែលនិយាយឡើងអាងតែស្បថ។
(ម.ព. សាបកៈ)។
បាចគ្រាប់ស្រូវពូជដែលត្រាំហើយ ទៅក្នុងទីថ្នាលដើម្បីឱ្យដុះជាសំណាប :
“ខ្ញុំសាបបានពីរថ្នាលហើយ។”
បណ្ដុះវិជ្ជាឱ្យចេះតែដុះលូតលាស់ចម្រើនតៗទៅ។
បង្ហាត់បង្រៀនប្រាប់ពន្យល់គ្នាឱ្យចេះ, ឱ្យប្រព្រឹត្តតាមសុជីវធម៌ជាសណ្ដាប់ធ្នាប់ល្អតៗទៅ :
“(ព.កា.) ថា កុំសាបពូជពាល ក្រែងនាំឱ្យរាល ពេញទាំងភូមិស្រុក ត្រូវសាបពូជប្រាជ្ញ អាចនាំឱ្យសុខ គ្មានការណ៍អុកឡុក ស្រណុកនិត្យនៅ។ល។”
សាបខ្លះព្រោះខ្លះបណ្ដុះខ្លះដាំខ្លះ។
(ព.ប្រ.) ទំនុកបម្រុងផ្ចុងផ្ដើមឱ្យកើតកាលវាលគុម្ព។
នេសាទុបករណ៍មួយប្រភេទ ត្បាញដោយបន្ទោះមូលតូចៗ សម្រាប់ដាក់ឱ្យត្រូវមច្ឆជាតិល្អិតៗ។
ដែលឥតរសប្រៃ :
“ទឹកសាប។”
ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប :
“សម្លសាប។”
(ព.ប្រ.) ដែលឥតតម្លៃ, ដែលអស់អំណាច, អស់ពូកែ :
“សម្ដីសាប, សាបអំណាច, មន្តអាគមសាប។”
ដែលចេញអស់រសជាតិដើមហើយ :
“ផឹកថ្នាំមិនទាន់សាបមួយឆ្នាំងផង ប្រញាប់តែនឹងលែង!!”
ដែលឥតរសជាតិខ្លាំង :
“ថ្នាំសាប (សម្រាប់ប្រើចុកស៊ីស្លា)។”
ភ្នកនឹកចង់បរិភោគមមៃ; ភ្នកនឹកមមៃចង់បរិភោគអាហារមានរសប្រៃឬជូរ (ច្រើនតែមនុស្សដែលទើបនឹងងើបពីឈឺ)។
(ព.ប្រ.) នឹកចង់បានរអូចមិនស្រាក :
“កុំបញ្ចេញរបស់ល្អៗ មកដាក់សម្ងាចឱ្យចោរសាបមាត់!”
សាបឥតរសប្រៃសោះ។
សាបប្រហាត។
ឥតអំណាច, ឥតតម្លៃ។
បាត់សូន្យ, វិនាសអស់។
(ព.ទ.បុ.) ស្លសាបងាយបង់អំបិលថែម, បង្គុយទាបងាយឡើងទៅទីខ្ពស់, គំនិតវៃមិនដែលភ្លាត់ខូចការ។
ល្បាយខ្សាច់និងស៊ីម៉ងត៍ :
“លាយស៊ីម៉ងត៍ចាក់សាបមុខផ្ទះ។”
ដាវបែបអឺរ៉ុប :
“កីឡាចាក់សាប។”
(បើស្ត្រីជា សាបិកាឬសាបការិកា)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា. សាប; សំ. ឝាប)