វចនានុក្រមខ្មែរវចនានុក្រម
សាល
[សាល]មកពីភាសាបាលី និងសំស្ក្រឹត
Learner aid: [សាល] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
សាលា; រោងធំ, បន្ទប់ធំ។
អក្ខរាវិរុទ្ធឆ្លាស់៖សាន
Learner aid: [សាល] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
សាលា; រោងធំ, បន្ទប់ធំ។
សាលា; រោងធំ, បន្ទប់ធំ។
ខ្មែរសម័យពីដើមហៅចំពោះតែ "សាលាជំនុំក្ដី" :
“សាលឧទ្ធរណ៍, សាលវិនិច្ឆ័យ។”
សំបុត្រសម្រេចសេចក្ដីដែលចៅក្រមប្រគល់ឱ្យគូក្ដីអ្នកឈ្នះ កាន់រក្សាទុកជាសម្គាល់ (ពាក្យធម្មតាហៅ សានក្រម)។
សាលបង្រៀនភ្លេង; សាលជាទីប្រគំតន្ត្រី, រោងសម្រាប់សម្ដែងរបាំផ្សេងៗ។
សាលសម្រាប់ប្រជុំធ្វើសន្និសីទ។
(ហៅក្លាយជា សាន តាមសំនៀងសៀមក៏មាន; សម័យសព្វថ្ងៃនេះហៅ សាលាឧទ្ធរណ៍, សាលាវិនិច្ឆ័យ។ ម.ព. សាលា ផង)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា. សាល, សាលា; សំ. ឝាល, ឝាលា)