វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សាលព្រឹក្ស

នាម· noun [សាល-ឡៈ-ព្រឹក]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [សាល-ឡៈ-ព្រឹក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះឈើមួយប្រភេទ មានស្លឹកវែងៗ ស្រួចៗ ជាឈើធំ មានផ្កាចេញទងពីតួដើម និងពីមែកធំៗ ផ្កាមូលៗធំៗ (មានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន) សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករោយរាយលើផែនដី ផ្លែមូលៗធំៗជាងផ្លែក្របៅ ក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដងហើយលាស់ត្រួយខ្ចីភ្លាមៗ មិនបង្អង់យូរ។ល។ ព្រះសិទ្ធត្ថសក្យមុនីគោតម ទ្រង់ប្រសូតទាំងទ្រង់បរិនិញ្វនផងដែរនៅក្រោមដើម សាលព្រឹក្ស នេះ (ខ្មែរធ្លាប់យល់មកថា ដើមរាំងភ្នំ ផ្ទុយពីការពិត)។ ឈើនេះមានឈ្មោះហៅបានបីយ៉ាងគឺហៅថា សាលព្រឹក្សក៏បាន, ហៅ អស្សកណ្ណព្រឹក្សក៏បាន, ហៅ សជ្ជព្រឹក្សក៏បាន។ កាលពីក្នុងបុរាណសម័យ ឈើនេះមានតែឯប្រទេសឥណ្ឌា, សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជា ច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ, ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. សាល + វ្ឫក្ស; បា. សាល + រុក្ខ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់