វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សិទ្ធិ

នាម· noun [សិត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [សិត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន។

អក្ខរាវិរុទ្ធឆ្លាស់៖សិទ្ធិ—សិទ្ធី—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២៥ ន័យ
១

សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន។

២

លទ្ធភាពទទួលស្គាល់តាមផ្លូវច្បាប់ដែលអាចទទួលបានតាមការការពារឬទាមទារនូវផលប្រយោជន៍ណាមួយ។

៣

(ភូមិ.) សិទ្ធិដែលកម្មសិទ្ធិករអាចប្រើប្រាស់អាស្រ័យផលនិងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរីបានក្នុងទំហំដែលច្បាប់កំហិត។

៤

ដែលធ្វើឱ្យសម្រេច, ដែលឱ្យសម្រេចផលប្រយោជន៍។

៥

អ្នកធ្វើឱ្យសម្រេចប្រយោជន៍។

៦

(ម.ព. សិទ្ធិការក)។

៧

ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន។

៨

គុណដែលនាំឱ្យសម្រេចប្រយោជន៍។

៩

ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឱ្យសម្រេចតាមបំណង។

១០

ជម្នះដាច់ស្រេច។

១១

តេជះនៃសិទ្ធិ។

១២

(ម.ព. សិទ្ធិតេជ)។

១៣

(ម.ព. សិទ្ធិទស្សី)។

១៤

អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ។

១៥

(ច្ប.) សិទ្ធិដែលមានចែងក្នុងច្បាប់ឬកិច្ចសន្យាដោយស្ម័គ្រចិត្តក្នុងការផ្ដល់ឱ្យទៅនីតិបុគ្គលសាធារណៈឬនីតិបុគ្គលឯកជនទទួលបាននូវសិទ្ធិដំបូងគេក្នុងការទិញអចលនទ្រព្យបម្រើឱ្យផលប្រយោជន៍សាធារណៈក្នុងលក្ខខណ្ឌដែលម្ចាស់កម្មសិទ្ធិយល់ព្រម។

១៦

(ច្ប.) សិទ្ធិដែលផ្ដល់ឱ្យជនណាម្នាក់ទទួលបានផលប្រយោជន៍អ្វីមួយមុនជនដទៃទៀត។

១៧

កម្លាំងនៃសេចក្ដីអង់អាច។

១៨

(ម.ព. សិទ្ធិក្សេត្រ)។

១៩

ផ្លូវនៃសេចក្ដីចម្រើន។

២០

មន្តស័ក្ដិសិទ្ធិ។

២១

(ម.ព. សិទ្ធិមគ្គ)។

២២

ការប្រើគ្រឿងស័ក្ដិសិទ្ធិ។

២៣

សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ :

ឧទាហរណ៍

“បុរាណប្រើពាក្យនេះជា ការផ្ដើមនៃមន្តអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្ដិ៍ កុំឱ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឱ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឱ្យត្រូវលើអាសិរពិសទ្រើសទ្រឹស្ដិកំណាចចង្រៃ ឱ្យចាញ់តេជដៃនៃអញឯង ឱ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្តគាថា ចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឱ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង ...។”

២៤

អំណាចនៃការសម្រេចប្រយោជន៍។

២៥

អ្នកដែលជាធំក្នុងការធ្វើឱ្យសម្រេចប្រយោជន៍; សិវៈ (ព្រះឥសូរ)។

ចំណាំការប្រើប្រាស់

(ម.ព. សិទ្ធ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់