វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សុភា

[សុ-ភា](ពាក្យប្រើក្លាយមកពី សភា"ទីប្រជុំពិភាក្សាកិច្ចការ, ទីតុលាការ")

Learner aid: [សុ-ភា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្នកពិភាក្សាក្ដី។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

អ្នកពិភាក្សាក្ដី។

២

ឋានន្តរចៅក្រមខាងតុលាការ ជាអ្នកពិភាក្សាក្ដី; ក្នុងរជ្ជកាលពីដើម មានមុខការរួមចូលជាមួយនឹងរាជការរដ្ឋបាលផង, ក្នុងខេត្តមួយៗ មានចៅហ្វាយស្រុកម្នាក់, បាឡាត់ស្រុកម្នាក់, សុភាម្នាក់, យោក្ប័ត្រម្នាក់; បើខេត្តធំ មានសុភាពីរនាក់ (ឆ្វេងស្ដាំ), ជួនកាលមានបាឡាត់ស្រុកពីរនាក់ (ឆ្វេងស្ដាំ) ដែរ, ក្នុងរជ្ជកាលសព្វថ្ងៃនេះចែកមុខការសុភាដាច់ស្រឡះមកខាងតុលាការហៅថា សុភាចារបុរស មាននាទីជាអ្នកពិភាក្សាក្ដី និងការស៊ើបពិនិត្យដំណើរក្ដី ហៅកាត់ពាក្យខ្លីត្រឹមតែ សុភាៗ ដូចពីដើមដែរ :

ឧទាហរណ៍

“លោកសុភា។”

៣

(ម.ព. សុភានុបស្សី)។

៤

អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាល្អ។

ចំណាំការប្រើប្រាស់

(បុរាណព្រេងនាយ ហៅ សុភាតុលាការ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ពាក្យប្រើក្លាយមកពី សភា"ទីប្រជុំពិភាក្សាកិច្ចការ, ទីតុលាការ")

ប្រភពក្នុងវចនានុក្រម៖ (ពាក្យប្រើក្លាយមកពី សភា"ទីប្រជុំពិភាក្សាកិច្ចការ, ទីតុលាការ")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់