វចនានុក្រមខ្មែរវចនានុក្រម
សុរិន្ទ
នាម· noun [សុ-រ៉ិន]មកពីភាសាបាលី និងសំស្ក្រឹត
Learner aid: noun · [សុ-រ៉ិន] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា (ព្រះឥន្ទ្រ)។
Learner aid: noun · [សុ-រ៉ិន] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា (ព្រះឥន្ទ្រ)។
អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា (ព្រះឥន្ទ្រ)។
ឈ្មោះស្រុកមួយនៅខាងទិសឧត្តរនៃកម្ពុជរដ្ឋ, សព្វថ្ងៃនេះបញ្ចូលជាអាណាខេត្តសៀម, ប៉ុន្តែសម័យពីដើមជាអាណាខេត្តរបស់ខ្មែរសឹងមានពួកជនជាតិខ្មែរសុទ្ធនៅពេញពាស ព្យាយាមរក្សាភាសាខ្មែរព្រមទាំងកាន់រក្សាទំនៀមទម្លាប់សណ្ដាប់ធ្នាប់របស់ខ្មែរ ទុកឱ្យគង់នៅមិនទាន់បាត់; ស្រុកសុរិន្ទនេះជាគូគ្នានឹងស្រុក គោកខណ្ឌ ដែលពីដើមជាអាណាខេត្តរបស់ខ្មែរដែរ :
“ខ្មែរសុរិន្ទ, ពួកខ្មែរសុរិន្ទគោកខណ្ឌ។”
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា. < សុរ + ឥន្ទ ឬ សំ. < សុរ + ឥន្ទ្រ)