វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សេតបណ្ណ

នាម· noun [សេ-តៈ-បាន់] ឬ [សែត-តៈ-បាន់]មកពីភាសាបាលី

Learner aid: noun · [សេ-តៈ-បាន់] ឬ [សែត-តៈ-បាន់] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះឈើតូចមួយប្រភេទ ពួកដើមពុកឆ្មា, ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកបំពេញរាជ្យ ប៉ុន្តែតូចជាងស្លឹកបំពេញរាជ្យ មានផ្កាល្អិតៗចេញពីចុងមែក ជាចង្កោមៗ, កាលណារីក ខាងចុងផ្កាមានឆែកជាបួន មានសម្បុរលឿង, ឥតក្លិន, មានស្លឹកខ្ចីៗសម្បុរស ចេញពីចុងចង្កោមផ្កា មាន ៣ឬ ៤សន្លឹក, គេមើលពីចម្ងាយឃើញស្លឹកខ្ចីៗនោះដូចជាផ្កាសុទ្ធសាធ, លុះចូលទៅជិត ទើបគេដឹងថាជាស្លឹកខ្ចី; ផ្លែតូចៗមូលៗស្រដៀងនឹងផ្លែឈើពុកឆ្មា ប៉ុន្តែទ្រវែងៗបន្តិច; ផ្កា, ផ្លែនិងស្លឹកខ្ចីសម្បុរស នោះមានតែក្នុងវស្សានរដូវត្រង់ខែស្រាពណ៍, ច្រើនមានដោយអន្លើៗ នៅខេត្តភាគទិសនិរតី :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះឈើតូចមួយប្រភេទ ពួកដើមពុកឆ្មា, ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកបំពេញរាជ្យ ប៉ុន្តែតូចជាងស្លឹកបំពេញរាជ្យ មានផ្កាល្អិតៗចេញពីចុងមែក ជាចង្កោមៗ, កាលណារីក ខាងចុងផ្កាមានឆែកជាបួន មានសម្បុរលឿង, ឥតក្លិន, មានស្លឹកខ្ចីៗសម្បុរស ចេញពីចុងចង្កោមផ្កា មាន ៣ឬ ៤សន្លឹក, គេមើលពីចម្ងាយឃើញស្លឹកខ្ចីៗនោះដូចជាផ្កាសុទ្ធសាធ, លុះចូលទៅជិត ទើបគេដឹងថាជាស្លឹកខ្ចី; ផ្លែតូចៗមូលៗស្រដៀងនឹងផ្លែឈើពុកឆ្មា ប៉ុន្តែទ្រវែងៗបន្តិច; ផ្កា, ផ្លែនិងស្លឹកខ្ចីសម្បុរស នោះមានតែក្នុងវស្សានរដូវត្រង់ខែស្រាពណ៍, ច្រើនមានដោយអន្លើៗ នៅខេត្តភាគទិសនិរតី :

ឧទាហរណ៍

“សេតបណ្ណជាឈើតូច បើដាំក្នុងផើងក៏បាន។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា. សេត "ស" + បណ្ណ "ស្លឹក" > សេតបណ្ណ "ស្លឹកស, ឈើដែលមានស្លឹកស"; ស្វេត + បណ៌ "ស្លឹកស")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់