វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សោត

ឈ្មោះ· proper noun [សោត]

Learner aid: proper noun · [សោត]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឯ, រីឯ; ទៀត; ចំណែកឯ, ចំណែកខាង; ដូច្នោះ; ក៏ដែរ, ក៏ដោយ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៤ ន័យ
១

ឯ, រីឯ; ទៀត; ចំណែកឯ, ចំណែកខាង; ដូច្នោះ; ក៏ដែរ, ក៏ដោយ។

២

បើមិនដូច្នោះទេ :

ឧទាហរណ៍

“បើពុំនោះសោតក្រែងតែគាត់មានធុរៈអ្វីជាទម្ងន់។”

៣

បើមិនមែនដូច្នោះទេ :

ឧទាហរណ៍

“បើមិនទេសោត ឱ្យហៅវាមកសួរចុះ!”

៤

មួយទៀត :

ឧទាហរណ៍

“ពុំនោះសោតត្រូវឱ្យដំណឹងទៅខ្ញុំបាន ៥ ថ្ងៃមុន។”

៥

យ៉ាងណាក៏ដោយ :

ឧទាហរណ៍

“តាមតែសោតណាចុះ! គឺតាមតែយ៉ាងណាក៏ដោយចុះ!”

៦

សុទ្ធសឹង ឬ សុទ្ធសឹងតែ :

ឧទាហរណ៍

“សោតសឹងព្រៃស្បាត, សោតសឹងតែផ្លែខ្ចីៗ (ព.កា.)។”

៧

(ម.ព. សោតសឹង)។

៨

ចំណែកឯ :

ឧទាហរណ៍

“សោតឯបងខ្ញុំក៏ដែរ ...។”

៩

ត្រចៀក។

១០

ទ្វារត្រចៀក (ត្រចៀកជាទ្វារចូលនៃសំឡេង)។

១១

ប្រសាទរបស់ត្រចៀក។

១២

សេចក្ដីដឹងដែលកើតឡើងអាស្រ័យសំឡេងមកប៉ះនឹងសោតប្បសាទ។

១៣

ការប៉ះពាល់សំឡេងដោយសោតប្បសាទ។

១៤

អាយតនៈគឺត្រចៀក, ត្រចៀកដែលជាអាយតនៈមួយ ក្នុងអាយតនៈទាំង ៦។

ចំណាំការប្រើប្រាស់

(ម.ព. សម្ផស្ស{¥¥}១{££} ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់