វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស៊ី

កិរិយាសព្ទ· verb [ស៊ី]

Learner aid: verb · [ស៊ី]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

(ព.សា.) ដាក់អាហារក្នុងមាត់ ទំពា ហើយលេបចូល, បរិភោគភោជនាហារ។ និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺ សម្រាប់ក្សត្រិយ៍ថា សោយ (ខ្មែរបុរាណប្រើ ស្វោយ) ; សម្រាប់បព្វជិតថា ឆាន់; សម្រាប់មន្ត្រីធំថា ពិសាក្រយា; សម្រាប់មន្ត្រីតូចនិងសាធារណជនដែលគួរគោរពថា ពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថា ហូប; ពាក្យកណ្ដាលថា បរិភោគ; សម្រាប់សាធារណជនអ្នកតូចជាង, និយាយគួរសមថា អាស្រ័យ : មើលនាំគ្នាអាស្រ័យបាយទៅ!; ពាក្យសាមញ្ញសម្រាប់សាធារណជនថា ស៊ី (បុរាណថា ឆី) ; ពាក្យលំអុតសម្រាប់កូនតូចថា ញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថា ច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ! និយាយចំពោះខ្លួនឯងជាអ្នកបរិភោគ បើនិយាយតាមថ្នាក់ដូច្នេះគឺ ក្នុងទីចំពោះព្រះភក្ដ្រក្សត្រិយ៍ថា ទទួលព្រះរាជទាន; ក្នុងទីចំពោះមុខឥស្សរជនក្រៅពីក្សត្រិយ៍ ឬចំពោះមុខសាធារណជន ដែលគួរគោរពថា ទទួលទាន; ចំពោះមុខសាធារណជនយ៉ាងកណ្ដាលថា បរិភោគ; ចំពោះគ្នាស្មើថា អាស្រ័យ ឬថា ស៊ី; ចំណែកខាងបព្វជិតថា ឆាន់ (ដូចជាអ្នកដទៃនិយាយចំពោះមករកខ្លួនដែរ) :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧៧ ន័យ
១

(ព.សា.) ដាក់អាហារក្នុងមាត់ ទំពា ហើយលេបចូល, បរិភោគភោជនាហារ។ និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺ សម្រាប់ក្សត្រិយ៍ថា សោយ (ខ្មែរបុរាណប្រើ ស្វោយ) ; សម្រាប់បព្វជិតថា ឆាន់; សម្រាប់មន្ត្រីធំថា ពិសាក្រយា; សម្រាប់មន្ត្រីតូចនិងសាធារណជនដែលគួរគោរពថា ពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថា ហូប; ពាក្យកណ្ដាលថា បរិភោគ; សម្រាប់សាធារណជនអ្នកតូចជាង, និយាយគួរសមថា អាស្រ័យ : មើលនាំគ្នាអាស្រ័យបាយទៅ!; ពាក្យសាមញ្ញសម្រាប់សាធារណជនថា ស៊ី (បុរាណថា ឆី) ; ពាក្យលំអុតសម្រាប់កូនតូចថា ញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថា ច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ! និយាយចំពោះខ្លួនឯងជាអ្នកបរិភោគ បើនិយាយតាមថ្នាក់ដូច្នេះគឺ ក្នុងទីចំពោះព្រះភក្ដ្រក្សត្រិយ៍ថា ទទួលព្រះរាជទាន; ក្នុងទីចំពោះមុខឥស្សរជនក្រៅពីក្សត្រិយ៍ ឬចំពោះមុខសាធារណជន ដែលគួរគោរពថា ទទួលទាន; ចំពោះមុខសាធារណជនយ៉ាងកណ្ដាលថា បរិភោគ; ចំពោះគ្នាស្មើថា អាស្រ័យ ឬថា ស៊ី; ចំណែកខាងបព្វជិតថា ឆាន់ (ដូចជាអ្នកដទៃនិយាយចំពោះមករកខ្លួនដែរ) :

ឧទាហរណ៍

“អាត្មាឆាន់រួចហើយ; ឥស្សរជននិយាយពីខ្លួនឯងជាអ្នកបរិភោគទៅរកសាធារណជនតូចជាងថាអាស្រ័យ, ឬនិយាយដោយគួរសមថា ទទួលទាន!ល។”

២

ពាក្យ ស៊ី នេះ ប្រើសំដៅ សេចក្ដីចំពោះ និង សេចក្ដីប្រៀប បានជាអនេក។

៣

គំនិតត្រូវគ្នា។

៤

ចំណេះមិនលើសគ្នាទេ។

៥

សំឡេងមិនត្រូវគ្នា។

៦

យកកម្រៃ ឬគៃឱ្យបានកម្រៃខ្លះ។

៧

ពឹងកម្លាំងគេ ឬរស់ដោយសារគេចិញ្ចឹម :

ឧទាហរណ៍

“មាតាបិតាស៊ីកម្លាំងបុត្រ។”

៨

យកការប្រាក់, បានការប្រាក់ជាប្រយោជន៍។

៩

រូងសាច់ចូលទៅក្នុង :

ឧទាហរណ៍

“ដំបៅស៊ីក្នុង!”

១០

ចាប់ត្រង់សាច់ក្បែរក្រចកមើលមិនជា :

ឧទាហរណ៍

“ស្រែងស៊ីក្រចក!”

១១

បំបាត់នៅមុខឬលួចប្រពន្ធគេបានដោយងាយ។

១២

យកបានពីក្រោយខ្នង ឬបំបាត់យកបានមិនឱ្យដឹងខ្លួន។

១៣

ជក់ខ្យល់ចំហៀងឬទទឹង :

ឧទាហរណ៍

“ក្ដោងស៊ីខាវ!”

១៤

កិបឬលួចយកប្រាក់បង់ខ្វាត់ទាំងបំបាត់ប្រាក់ពន្ធដារផង។

១៥

លួចគំនិតគ្នា, ដេញគំនិតគ្នា, លួចល្បិចគ្នា។

១៦

ត្រូវគ្នា, ដូចគ្នា, សមគ្នា; លើសគ្នា។

១៧

ចាយវាយស៊ីផឹកតាមតែប្រទះ។

១៨

(ព.សា.) ស៊ីស្លាចុកថ្នាំ; ចិញ្ចឹមជីវិតតាមប្រក្រតី។

១៩

(ព.សា.) ស៊ីចាយអស់គង់ជាមួយគ្នា, អត់ឃ្លានមានស៊ីជាមួយគ្នា។

២០

យកចំណេញ។

២១

ដែលមានបាតជ្រៅ (ចំពោះតែនាវា) :

ឧទាហរណ៍

“ទូកស៊ីជម្រៅ។”

២២

ដែលទាក់ទងនឹងផ្លូវភេទ :

ឧទាហរណ៍

“និយាយស៊ីជម្រៅ។”

២៣

ចាប់យកជាតិជី, ស្រូបយកជាតិជី :

ឧទាហរណ៍

“ដីស៊ីជី។”

២៤

កាត់សាច់ចង្វែកម្រាមជើង :

ឧទាហរណ៍

“ទឹកស៊ីជើង។”

២៥

ឡើងបញ្ជោរ :

ឧទាហរណ៍

“មនុស្សស៊ីជំនោរ។”

២៦

ធ្វើការយកឈ្នួល, ទទួលជួលឱ្យគេ។

២៧

ចាយវាយតូចឬស៊ីម្ហូបតិចមុខ។

២៨

(ម.ព. ស៊ីផេះ!)។

២៩

យកតម្លៃថោក, យកថ្លៃតិច។

៣០

យកថ្លៃច្រើន។

៣១

និយាយពីទូកងមាឌរឹង បានតែអុំទម្លាក់ច្រវាឱ្យយាងយាវមួយៗទើបលឿន :

ឧទាហរណ៍

“ទូកនេះស៊ីទម្លាក់ អុំសាប់មិនលឿនទេ។”

៣២

(ម.ព. ស៊ីជម្រៅ)។

៣៣

(ម.ព. ស៊ីរាក់)។

៣៤

ស៊ីម្ហូបច្រើនមុខឬចាយវាយធំ។

៣៥

ត្របាក់នុយ, លេបនុយ។

៣៦

(ព.ប្រ.) ស៊ីសំណូក។

៣៧

បំបាត់យកនៅមុខ ឬលួចនៅមុខ។

៣៨

ដែលបានតែគេបញ្ជោរទើបគាប់ចិត្ត។

៣៩

បំបាត់ប្រាក់ (មានបំបាត់ប្រាក់រាជការជាដើម) ឬ យកប្រាក់សំណូក។

៤០

(ម.ព. ស៊ីរ៉ឺត្រែត)។

៤១

(ម.ព. ស៊ីប្រាក់)។

៤២

បានប្រាក់ដែលត្រូវបើកតាមកំណត់ពេញរៀងរាល់ខែ (មាសិក)។

៤៣

បានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្ងៃដែលធ្វើការ (ទិនិក)។

៤៤

បានប្រាក់ដែលខ្លួនអ្នករាជការចាស់ត្រូវបានរៀងរាល់ខែ (ដោយមិនបាច់ធ្វើរាជការ គឺចូលនិវត្តន៍)។

៤៥

(ម.ព. ស៊ីគំនិត)។

៤៦

បង្អស់ប្រេង, ចុះប្រេង :

ឧទាហរណ៍

“រថយន្តអ្នក ស៊ីប្រេងតិចជាងរបស់ខ្ញុំ។”

៤៧

គ្មានអ្វីស៊ីទេមានតែផេះ ស៊ីតែផេះចុះ! (ព.សា.)។

៤៨

យកប្រយោជន៍បានពីស្រុកមួយទាំងមូល។

៤៩

(ព.ប្រ.) លេងឈ្នះកាយយកគ្រាប់ទាំងអស់ពីក្នុងរន្ធមិនឱ្យអ្នកម្ខាងដើរផងបាន (ក្នុងល្បែងបាយខុំ)។

៥០

ត្រូវគេបញ្ឆោតឬចាញ់បោកគេ។

៥១

យកបានពីមុខឬបំបាត់យកពីមុខ។

៥២

មិនធ្វើការនឿយហត់ព្រមទាំងបានសុខស្រួលដោយសារកូនឬកូនសិស្សចិញ្ចឹមរក្សា។

៥៣

ធ្វើការមិនកើតឬយកប្រយោជន៍មិនបាន។

៥៤

បានប្រយោជន៍ពីក្នុងស្រុកចំនួនពាក់កណ្ដាល។

៥៥

(ព.ប្រ.) លេងឈ្នះកាយយកគ្រាប់ពីប៉ែកខាងគេអស់ទាំង ៥រន្ធ (ក្នុងល្បែងបាយខុំ)។

៥៦

យកទាំងមេទាំងកូន ឬយកទាំងម្ដាយទាំងកូន។

៥៧

(ព.ប្រ.) ស៊ីម្ដងពីររន្ធ (ល្បែងបាយខុំ)។

៥៨

(ម.ព. ស៊ីទម្លាក់)។

៥៩

ដែលមានបាតរាក់ (ចំពោះតែនាវា) :

ឧទាហរណ៍

“ទូកស៊ីរាក់។”

៦០

(ម.ព. ស៊ីក្នុង)។

៦១

ចេះរេបែរលៃលកយកប្រយោជន៍ឱ្យបានពីមនុស្សទាំងពីរខាង :

ឧទាហរណ៍

“(ព.ទ.បុ.) នាងតីស្មាគាង ស៊ីរះសងខាងមិនឱ្យឃ្នើសចិត្ត និយាយពីអ្នកដែលចេះផ្គាប់ចិត្តមនុស្សទាំងពីរខាង ដែលទាស់អធ្យាស្រ័យគ្នា មិនឱ្យអាក់អន់ចិត្តយកលើខ្លួនផង ឱ្យកើតប្រយោជន៍មកលើខ្លួនផង ដូចជាស្រីម្នាក់ឈ្មោះ តី ដែលមានប្ដីពីរចេះផ្គាប់ចិត្តប្ដីទាំងពីរនាក់មិនឱ្យអាក់អន់។”

៦២

(ម.ព. ស៊ីប្រាក់រ៉ឺត្រែត)។

៦៣

(ព.ទ.បុ.) គេឥតបើថាចំមកលើខ្លួនសោះទេប៉ុន្តែសម្ដីនោះត្រូវត្រង់រឿងខ្លួន ក៏កើតរអៀសខ្លួនឯង, ជួនកាលឆ្លើយឆ្លងតបតទៅគេភ្លាមក៏មាន; ត្រូវគ្នានឹងសម្ដីថា :

ឧទាហរណ៍

“គោដំបៅខ្នង ក្អែកហើររំលង រំភាយកន្ទុយ នេះដែរ។”

៦៤

អស់វេលា, ខាតវេលា :

ឧទាហរណ៍

“ការនុះស៊ីវេលាច្រើនណាស់។”

៦៥

បរិភោគសាច់។

៦៦

(ព.ប្រ.) ខឹងខ្លាំង, ខឹងខ្លាំងស្ទើរហ៊ានស៊ីសាច់ :

ឧទាហរណ៍

“ខឹងស៊ីសាច់។”

៦៧

(ព.ប្រ.) ស៊ីសំណូក។

៦៨

(សំនួន.) ដែលគុំកួន សងសឹកគ្នាយ៉ាងខ្លាំងក្លា, ដែលប្រយុទ្ធតទល់គ្នាយ៉ាងសម្បើម :

ឧទាហរណ៍

“សត្រូវស៊ីសាច់ហុតឈាម, វគ្គប្រកួតស៊ីសាច់ហុតឈាម។”

៦៩

និយាយពីទូក ងមាឌទន់បានតែអុំសាប់ឱ្យញាប់ច្រវាទើបលឿន :

ឧទាហរណ៍

“ទូកនេះស៊ីសាប់ អុំយាងយាវមិនលឿនទេ។”

៧០

ចុះសោហ៊ុយ, ត្រូវចាយប្រាក់តាមការប្រកប :

ឧទាហរណ៍

“ការនុះមិនស៊ីសោហ៊ុយច្រើនប៉ុន្មានទេ។”

៧១

ស៊ីរំអិលគ្នាឯង (និយាយតែពីត្រីរំអិលពួកខ្លះ) :

ឧទាហរណ៍

“ត្រីឆ្លាំងស៊ីសំ ត្រីឆ្លាំងដែលប្រជុំគ្នាជាពួកជាហ្វូងចចឹកស៊ីតែរំអិលគ្នាឯង។”

៧២

ទទួលយកប្រាក់ឬរបស់ដែលគេសូក។

៧៣

ស៊ីភោជនដែលគេសែន។

៧៤

(ព.ប្រ.) ស៊ីសំណូក។

៧៥

កិបបំបាត់យក។

៧៦

(ព.សា.) អកអាចម៍អាភៀនហើយផឹកទឹក រំលេមលេបជាមួយនឹងទឹកទៅ (លេបអាចម៍អាភៀន)។

៧៧

ព័ណ៌, សម្បុរ :

ឧទាហរណ៍

“ស៊ីនួន គឺ សម្បុរ-សលាយលឿងខ្ចីបន្តិចៗ, សម្បុរសលឿងខ្ចីប៉ផូរ។”

ចំណាំការប្រើប្រាស់

(ពាក្យនេះក៏ប្រើចំពោះសត្វដែរ ដូចជា គោស៊ីស្មៅ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់