វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្កន្ទ

នាម· noun [ស្កន់]មកពីភាសាសំស្ក្រឹត

Learner aid: noun · [ស្កន់] — From Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីវិនាស, ការរំលាងបង់; ឈ្មោះបុត្ររបស់សិវៈ; ឈ្មោះបិសាចពួកមួយជាអ្នកបណ្ដាលឱ្យកើតជំងឺ, ឱ្យកើតចម្បាំង, ឱ្យកើតជាពួកចោរ (តាមលទ្ធិព្រាហ្មណ៍) ; ជំងឺដែលបិសាចពួកមួយបណ្ដាលឱ្យកើត; ...។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

សេចក្ដីវិនាស, ការរំលាងបង់; ឈ្មោះបុត្ររបស់សិវៈ; ឈ្មោះបិសាចពួកមួយជាអ្នកបណ្ដាលឱ្យកើតជំងឺ, ឱ្យកើតចម្បាំង, ឱ្យកើតជាពួកចោរ (តាមលទ្ធិព្រាហ្មណ៍) ; ជំងឺដែលបិសាចពួកមួយបណ្ដាលឱ្យកើត; ...។

២

មារចូលជ្រែក, មារជ្រែក :

ឧទាហរណ៍

“ត្រូវស្កន្ទមារ។”

៣

ខ្មែរហៅជំងឺដែលចាប់កូនក្មេងតូចៗ បណ្ដាលឱ្យមានអាការៈឈឺប្លែកៗ មានតឹងដើមទ្រូងផ្អើះៗ ក្ដាប់ដៃក្ដាប់ជើងជាដើម :

ឧទាហរណ៍

“ស្កន្ទចាប់, ស្កន្ទជាន់, ជំងឺស្កន្ទ។”

៤

ដំណើរចាប់ជំងឺដែលបណ្ដាលពីបិសាចស្កន្ទ, ជំងឺស្កន្ទចាប់, ស្កន្ទជាន់។

៥

ជំងឺស្កន្ទ។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត

From Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (សំ.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់