វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្ដេច

នាម· noun [ស្ដាច់]

Learner aid: noun · [ស្ដាច់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ក្សត្រិយ៍, អ្នកដែលកើតក្នុងវង្សក្សត្រិយ៍ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ក្សត្រិយ៍, អ្នកដែលកើតក្នុងវង្សក្សត្រិយ៍ :

ឧទាហរណ៍

“ទីដែលស្ដេចគង់; ជាតិស្ដេច។”

២

ភ្នំដែលធំខ្ពស់ចម្បងជាងភ្នំនានា (ភ្នំព្រះសុមេរុ៍; ភ្នំហិមពាន្តឬហិមាល័យ)។

៣

ម្រឹគដែលមានអានុភាពជាងម្រឹគនានា (សីហៈ)។

៤

សត្វដែលមានអំណាចលើពួករបស់ខ្លួន :

ឧទាហរណ៍

“ស្ដេចខ្លា, ស្ដេចពស់, ស្ដេចហង្ស។”

៥

ស្ដេចជាក់ស្ដែង, អ្នកដែលប្រាកដជាស្ដេច, ស្ដេចសុទ្ធ (ព.កា.)។

៦

(ម.ព. ស្ដេចស្ដែង)។

៧

(រ.ស.) យាង, ទៅ, មក, ដើរ, ទ្រង់ចេញព្រះរាជដំណើរ :

ឧទាហរណ៍

“ព្រះករុណាទ្រង់ស្ដេចទៅខេត្តក្រៅ។”

៨

ឡើងពីរាស្ត្រទៅជាស្ដេច។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. រាស្ត្រ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់