វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្និទ្ធ

គុណនាម· adjective [ស្និត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [ស្និត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ។

២

ស្រឡាញ់ស៊ប់, ស្រឡាញ់អស់ពីចិត្ត, ស៊ប់ចិត្តឥតរង្កៀស, ទុកចិត្តស៊ប់; ជិតដិត, ទំនុកទុកចិត្ត, ឥតរង្កៀស :

ឧទាហរណ៍

“ខ្ញុំមិនសូវស្និទ្ធនឹងគេទេ; បរិភោគស្និទ្ធ; មនុស្សស្និទ្ធនឹងគ្នា, មិត្រស្និទ្ធ។”

៣

ជិតដិតណាស់; ជិតស្លុង ឥតមានស្នាម។

៤

ស្នេហាស៊ប់ចិត្ត, ស្នេហ៍ស្និទ្ធ។

៥

ជាទីស្រឡាញ់ស៊ប់ជាប់ចិត្ត (ព.កា.)។

៦

ជិតស្លុង :

ឧទាហរណ៍

“ឈើសាច់ស្និទ្ធ; ដៃជាងនេះបញ្ចុះដំណាប់ស្និទ្ធល្អណាស់។”

ចំណាំការប្រើប្រាស់

(ម.ព. សិនិទ្ធ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. និង បា. រួមគ្នាម្ខាងមួយតួ; សំ. ស្និគ្ធ; បា. សិនិទ្ធ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់