ស្មៅស្រូបពិសពស់
Learner aid: noun · [ស្មៅ-ស្រូប-ពឹស-ពស់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះស្មៅមួយប្រភេទស្លឹកស្រួចៗ, មានដើមទន់ល្មម, សន្តានស្មៅក្បាលកណ្ដៀរ ប៉ុន្តែត្រួយសម្បុរក្រហមប្រឿងៗ កាច់ឬកាត់ដាំរស់, គេច្រើនដាំធ្វើចំណារសួនឬដាំគាបធ្វើរបងជាចំណារទាបៗ គេកាត់តម្រឹមឱ្យមានកម្រាស់សមរម្យ; តាមពាក្យបរម្បរាថាជាស្មៅស្រូបពិសពស់ពីខ្លួនមនុស្សដែលពស់ចឹកឱ្យជារស់រានមានជីវិតបាន (សៀមហៅស្មៅនេះថា លូកខេយតាយមេ់យាយជ័កប៉ក "កូនប្រសាប្រុសស្លាប់ម្ដាយក្មេកទាញគ្រប " មានរឿងតំណាលព្រេងនាយវែង ...)។
