វចនានុក្រមខ្មែរវចនានុក្រម
ស្រវឹង
កិរិយាសព្ទ· verb [ស្រ-វ៉ឹង]
Learner aid: verb · [ស្រ-វ៉ឹង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ប្រែស្មារតី ឬងោង, ភ័ន្ត, វង្វេងស្មារតី ខុសពីប្រក្រតី ដោយសេពសុរាជាដើម :

“ស្រវឹងស្រា។”
(ព.ប្រ.) វក់ចិត្តទៅរកកាម។
ភ័ន្តគំនិតដោយយល់ថា ខ្លួនមិនទាន់ចាស់, មិនទាន់មានរោគ, មិនទាន់ស្លាប់ទេ (ព.ពុ.)។
(ម.ព. ស្រវឹងគំនិត)។
ឡើងចាងព្រោះអាងថាខ្លួនមានទ្រព្យ។
ប្រកាន់មានះកោងព្រហើនដោយអាងបុណ្យស័ក្ដិ ឬអាងគាប់គួរនឹងអ្នកធំ។
(ម.ព. ស្រវឹងទ្រព្យ)។