វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្វិត

គុណនាម· adjective [ស្វិត]មកពីភាសាសំស្ក្រឹត

Learner aid: adjective · [ស្វិត] — From Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ស្រក, ស្រុត, ទ្រុឌ, ទ្រោម, ស្រពោន បង់ជាតិស្រស់ ឬខុសពីប្រក្រតីដើម; ដែលមិនប៉ោង, មិនមានសាច់, ស្គម :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ស្រក, ស្រុត, ទ្រុឌ, ទ្រោម, ស្រពោន បង់ជាតិស្រស់ ឬខុសពីប្រក្រតីដើម; ដែលមិនប៉ោង, មិនមានសាច់, ស្គម :

ឧទាហរណ៍

“ស្លឹកឈើស្វិត; ស្វិតដៃ, ស្វិតជើង; ពោះស្វិត, យាយស្វិត។”

២

(សំនួន.) ខ្វះឬលែងមានអាហារបរិភាគ, ដាច់ពោះ :

ឧទាហរណ៍

“បើមិនខំប្រឹងរកស៊ី មុខជានឹងស្វិតក្រពះហើយ!”

៣

ដែលមានសាច់ល្អួតមិនស្រួយ, ដែលមិនងាយទាញឱ្យដាច់ឬមិនងាយបេះចេញបាន :

ឧទាហរណ៍

“ទៀបស្វិត, ខ្សែនីឡុងស្វិត, សាច់ស្វិតទាញមិនដាច់។”

៤

ដែលគង់កាប់មិនមុត :

ឧទាហរណ៍

“មនុស្សសាច់ស្វិត។”

៥

(ព.ប្រ.) ដែលខ្ជាប់ខាងការចាយវាយ, ដែលកំណាញ់មិនងាយចាយទ្រព្យ :

ឧទាហរណ៍

“មនុស្សស្វិត, កំណាញ់ស្វិត។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត

From Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (សំ. ស្វិទ៑ "បែកញើស, ធ្វើឱ្យបែកញើស; ធ្វើឱ្យឡើងសាច់ស្រាំង")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់