វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ហើប

កិរិយាសព្ទ· verb [ហើប]

Learner aid: verb · [ហើប]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

របើកងើបឃ្លាតពីទីប្រក្រតី :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

របើកងើបឃ្លាតពីទីប្រក្រតី :

ឧទាហរណ៍

“ក្ដារជញ្ជាំងហើប។”

២

អណ្ដែតងើបខ្ពស់ឡើង :

ឧទាហរណ៍

“លុះកើបយកស្រូវខ្លះចេញទៅ មាឌទូកហើបពីក្នុងទឹកបានមួយចំអាម។”

៣

លើកឬក្រោកឱ្យឃ្លាតឡើងបន្តិច (បង្ហើប) :

ឧទាហរណ៍

“ទាញឡើងឱ្យហើប, លើកមិនហើប; ក្រោកមិនហើបពីកន្ទេល។”

៤

បញ្ចេញវាចាឬចេញស្ដី :

ឧទាហរណ៍

“ទុកជាស្ដីឱ្យយ៉ាងណាក៏មិនហ៊ានហើប។”

៥

បើកមាត់ឬហាមាត់ស្ដី។

៦

ស្ងៀមឈឹង; ស្ដីថាមិនកើត, មិនហ៊ានស្ដីថា។

៧

ហាមាត់ឬបើកមាត់ស្ដី។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់