វចនានុក្រមខ្មែរវចនានុក្រម
ហ៊ីប៉ូតែក
នាម· noun [ហ៊ី-ប៉ូ-តែក]
Learner aid: noun · [ហ៊ី-ប៉ូ-តែក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
(ច្ប.) សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទដែលផ្ដល់ឱ្យម្ចាស់បំណុលនូវសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពលើម្ចាស់បំណុលឯទៀតចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុលឬតតិយជនដោយមិនផ្ទេរការកាន់កាប់។
