វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អញ្ញត្រសព្ទ

នាម· noun [អ័ញ-ញ៉ាត់-ត្រៈ-ស័ប]មកពីភាសាបាលី

Learner aid: noun · [អ័ញ-ញ៉ាត់-ត្រៈ-ស័ប] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ (ដើម្បីរក្សាបែបដើមឱ្យគង់នៅ), ដូចជា នេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក (មានសំឡេងជា និះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់) ; ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា (មី-នា) ថា មី-ណា, ព័ត៌មាន (ព័រ-តៈ-ម៉ាន) ថា ព័រ-ដ-មាន, វត្តមាន (វ័ត-តៈ-ម៉ាន) ថា វ័ត- តៈ-មាន ជាដើម នេះក៏ជា អញ្ញត្រសព្ទដែរ ពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ (ដើម្បីរក្សាបែបដើមឱ្យគង់នៅ), ដូចជា នេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក (មានសំឡេងជា និះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់) ; ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា (មី-នា) ថា មី-ណា, ព័ត៌មាន (ព័រ-តៈ-ម៉ាន) ថា ព័រ-ដ-មាន, វត្តមាន (វ័ត-តៈ-ម៉ាន) ថា វ័ត- តៈ-មាន ជាដើម នេះក៏ជា អញ្ញត្រសព្ទដែរ ពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ :

ឧទាហរណ៍

“(ព.កា. ប្រាប់មិនឱ្យហ៊ានកែឬលុបអញ្ញត្រសព្ទ) អញ្ញត្រសព្ទ ប្រើតាមទម្លាប់ ចាស់ព្រឹទ្ធព្រេងនាយ សរសេរយ៉ាងនេះ គេស្ដីឱ្យក្លាយ សូរសព្ទឃ្លាតឆ្ងាយ ពីការសរសេរ។ ដូចអញថាអាញ់ ពួកប្រាជ្ញមិនក្នាញ់ មិនហ៊ានបំបែរ មិនលុបលាងចោល មិនថ្កោលទោសដែរ បែបនេះពាក្យខ្មែរ សឹងមានក្រាស់ក្រែល។ ទោះជនជាតិណា នៅក្នុងលោកា ក៏គេពុំដែល ហ៊ានលុបលាងចោល ព្រោះថ្កោលថាក្អែល ថាជាដំណែល ខុសគួរលុបឡើយ។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់