អណ្ដើក
Learner aid: noun · [អន់-ដើក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ (ទ្រូង) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើងបួន ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ អណ្ដើកក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់។ល។
