វចនានុក្រមខ្មែរវចនានុក្រម
អត្រា
នាម· noun [អ័ត-ត្រា]
Learner aid: noun · [អ័ត-ត្រា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ផលធៀបមួយដែលប្រៀបធៀបឯកតាពីរផ្សេងគ្នា :
Learner aid: noun · [អ័ត-ត្រា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ផលធៀបមួយដែលប្រៀបធៀបឯកតាពីរផ្សេងគ្នា :
ផលធៀបមួយដែលប្រៀបធៀបឯកតាពីរផ្សេងគ្នា :
“អត្រាប្ដូរប្រាក់នៅលើទីផ្សារ។”
(ភូមិ.) ចំនួនកំណើតរស់សរុបក្នុងឆ្នាំណាមួយ ធៀបនឹងចំនួនប្រជាជនសរុបប្រចាំឆ្នាំនោះ :
“អត្រាកើតដុលគិតជាភាគពាន់។”
(ភូមិ.) ចំនួនជននិរប្រវេសន៍ដែលចាកចេញពីតំបន់ឬប្រទេសដើមណាមួយធៀបនឹងប្រជាជនសរុបនៃតំបន់ឬប្រទេសដើមនោះ ក្នុងរយៈពេលណាមួយ។
(ភូមិ.) ចំនួនមនុស្សស្លាប់ក្នុងចំណោមប្រជាពលរដ្ឋនៃប្រទេសឬតំបន់ណាមួយតាមឯកតាភាគរយ ភាគពាន់ ឬ ភាគលានក្នុងរយៈពេលណាមួយ :
“អត្រាមរណៈជាស្តង់ដាសម្រាប់វាស់កម្រិតបច្ចេកទេសសុខាភិបាលនៃប្រទេសឬតំបន់ណាមួយ។”
(ភូមិ.) ចំនួនអ្នកស្លាប់សរុបក្នុងឆ្នាំណាមួយ ធៀបនឹងចំនួនប្រជាជនសរុបប្រចាំឆ្នាំនោះ។ ជាទូទៅ អត្រានេះគិតជាភាគពាន់ :
“អត្រាស្លាប់ដុលក្នុងក្រុងនេះមាន៤,៣‰។”