វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អធិកអធម

នាម· noun [អៈ-ធិក-អៈ-ធំ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អៈ-ធិក-អៈ-ធំ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ខ្មែរប្រើពាក្យនេះចំពោះតែពិធីបុណ្យឬពិធីអ្វីមួយ ដែលរុងរឿងផង រម៉េះរម៉ោះឬរប៉ិចរប៉ីរាយរងខ្លះផង :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ខ្មែរប្រើពាក្យនេះចំពោះតែពិធីបុណ្យឬពិធីអ្វីមួយ ដែលរុងរឿងផង រម៉េះរម៉ោះឬរប៉ិចរប៉ីរាយរងខ្លះផង :

ឧទាហរណ៍

“ធ្វើបុណ្យសីមាអធិកអធម ៧ យប់ គម្រប់ ៧ ថ្ងៃ គឺធ្វើបុណ្យសីមានោះ មានរបៀបរៀបចំរុងរឿងហ៊ឹកហ៊ាក់ផង មានល្បែងរបាំរម៉េះរម៉ោះនិងការលក់ដូរចេកអំពៅនំចំណីជាដើម រប៉ិចរប៉ី រាយរង ពេញពាសនៅទីជិតៗនោះផង; បើមិនមានលក្ខណៈដូច្នោះទេ ពុំគួរហៅថា អធិកអធម ឡើយ; (ព.កា.) ថា គេធ្វើបុណ្យសព មានអ្វីទាំងគ្រប់ អធិកអធម ទាំងថ្លៃទាំងថោក តាមគេនិយម អ្នកតូចអ្នកធំ ឈូឆរតាមពេល។”

ចំណាំការប្រើប្រាស់

(ម.ព. អធិក និង អធម)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. អធិក "ក្រៃលែង, លើសលែង, លើសលន់, រុងរឿង, ហ៊ឹកហ៊ាក់" + អធម "ថយថោក, ថោកទាប មិនរុងរឿង, រម៉េះរម៉ោះ, រប៉ិចរប៉ី, រាយរង, បន្ទាប់បន្សំ ...)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់