វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អន្តរដ្ឋកា

នាម· noun [អន់-តៈ-រ៉ាត់-ឋៈ-កា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អន់-តៈ-រ៉ាត់-ឋៈ-កា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រាត្រីក្នុងរវាង ៨យប់ គឺត្រង់យប់ ១១១២១៣១៤រោចខែមាឃ និងយប់ ១២៣៤កើតខែផល្គុន, រាត្រីទាំង៨នេះ មានទឹកសន្សើមល្អិត ត្រជាក់ជ្រៅជាងរាត្រីឯទៀតៗ ក្នុងហេមន្តរដូវ (ចាស់ទុំថា ត្រជាក់ឆ្ងាញ់)។ ក្នុងរាត្រីឈ្មោះ អន្តរដ្ឋកា នេះហើយដែលមានសេចក្ដីចែងក្នុងវិនយបិដក ចីវរក្ខន្ធកៈថា ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ស្តេចចេញ គង់ក្នុងទីវាលនាវេលាយប់ ដើម្បីពិសោធរងាមើល, ព្រះអង្គដណ្ដប់ចីវរល្បងរងាមើលតាំងពីចីវរមួយដល់ចីវរបួន តាមលំដាប់ពេល, តាំងពីព្រលប់ដល់អរុណរះបំព្រាង, ព្រះអង្គអាចធន់ទ្រាំរងាបានតាមពេល, ទ្រង់មានព្រះហឫទ័យនឹកសង្វេគ, ទើបទ្រង់អនុញ្ញាតឱ្យពួកភិក្ខុធ្វើសង្ឃាដី ២ជាន់, ចីពរ ១ជាន់, ស្បង់ ១ជាន់; បើសំពត់ស្តើងឬសំពត់ជំនំ ឱ្យធ្វើសង្ឃាដី៤ជាន់, ចីពរ ២ជាន់, ស្បង់ ២ជាន់, ដើម្បីទប់ទល់នឹងរងាក្នុងហេមន្តរដូវ (ន័យដែលថ្លែងនេះ ចំពោះរាត្រីក្នុងជម្ពូទ្វីប (ប្រទេសឥណ្ឌា), ប៉ុន្តែទោះបីក្នុងប្រទេសកម្ពុជាយើង ក៏គង់មាន អន្តរដ្ឋកា នេះដែរ, បើយើងល្បងមើល ក៏គង់អាចដឹងបាន)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. អន្តរ + អដ្ឋកា > អន្តរដ្ឋកា; សំ. អន្តរ៑ + អស្តកា > អន្តរស្តកា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់