វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អន្តិម

គុណនាម· adjective [អ័ន-តិ-ម៉ៈ] ឬ [អន់-តិ-ម៉ៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [អ័ន-តិ-ម៉ៈ] ឬ [អន់-តិ-ម៉ៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ។

អក្ខរាវិរុទ្ធឆ្លាស់៖អន្តិម—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ។

២

កិច្ចជាបំផុត គឺកិច្ចដែលហើយក្រោយបំផុត ឬកិច្ចដែលធ្វើក្នុងកាលជិតអស់ជីវិត (មច្ឆិមកិច្ច)។

៣

ជាតិជាខាងក្រោយបំផុត (មច្ឆិមជាតិ)។

៤

អន្តភាពជាខាងចុងបំផុត (មច្ឆិមត្តភាព)។

៥

អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត) :

ឧទាហរណ៍

“ព្រះអរហន្តីជា អន្តិមទេហធារិនី។”

៦

មច្ឆិមភព។

៧

អាបត្តិបារាជិក (ព.វិ.)។

៨

មនុស្សដែលកាលបួសជាភិក្ខុ ត្រូវអាបត្តិបារាជិក។

៩

ពាក្យបណ្ដាំឬសំបុត្រជាទីបំផុត (បច្ឆិមសាសន៍) :

ឧទាហរណ៍

“(ព.កា.) អន្តិមសាសន៍នៃម៉ែឪ ដែលត្រូវកូនកាន់កុំបំភ្លេច ព្រោះជាបណ្ដាំត្រឹមនោះស្រេច កូនណានឹងគេចកែពុំបាន។ កុំឱ្យជាធូមកាលិក ត្រូវនឹកកុំភ្លេចរាល់រូបប្រាណ ត្រូវកាន់ប្រព្រឹត្តតាមលំអាន បុរាណគឺរឿងទីឃាវុ។”

ចំណាំការប្រើប្រាស់

(វេវ. បច្ឆិម)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. អន្ត្យ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់