វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អប្សរ

នាម· noun [អ័ប-ប្ស]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អ័ប-ប្ស] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ស្ត្រីសួគ៌ :

អក្ខរាវិរុទ្ធឆ្លាស់៖អក្សរ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ស្ត្រីសួគ៌ :

ឧទាហរណ៍

“ស្រីអប្សរ, ស្រីទេពអប្សរ, នាងអប្សរ។”

២

(ព.ប្រ.) ទេពីឬទេវីមានលម្អដូចស្រីអប្សរ ឬក៏ដូចអប្សរា។

៣

(ម.ព. អប្សរទេពី)។

ចំណាំការប្រើប្រាស់

(តាមសេចក្ដីតំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ស្ត្រីសួគ៌ពួកមួយដែលផុសឡើងអំពីទឹក ក្នុងកាលដែលកូរទឹកអម្ឫត ប៉ុន្តែតាមការណ៍ពិត មិនមែនដូច្នោះទេ, ដែលហៅថា អប្សរឬអប្សរា នោះដោយសេចក្ដីថា "ស្រីសួគ៌មានសម្បុរភ្លឺថ្លាផូរ ផង់ឬស្រីសួគ៌ឆើតឆោម" ខ្មែរប្រើក្លាយជា អក្សរ ក៏មាន ស្រីអក្សរ, ស្រីទេពអក្សរបវរកញ្ញា គួរលើកលែងប្រើ ត្រូវប្រើ អប្សរឬអប្សរា, អច្ឆរា វិញ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. អប្សរស៑, អប្សរា; បា. អច្ឆរា "ស្ត្រីមានសម្បុរថ្លាស្រស់, ផូរផង់ឬស្ត្រីមានមុខថ្លាស្រស់បំព្រង")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់