វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អផ្សុក

កិរិយាសព្ទ, គុណនាម· verb, adjective [អប់-សុក] ឬ [អៈ-ផ្សុក]មកពីភាសាបាលី

Learner aid: verb, adjective · [អប់-សុក] ឬ [អៈ-ផ្សុក] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ :

ឧទាហរណ៍

“ខ្ញុំចេះតែអផ្សុក; ភិក្ខុអផ្សុកចង់សឹក; កុំលេងច្រើនពេកអផ្សុកណាស់!”

២

(ស.ស.) មានជំងឺ, ឈឺ :

ឧទាហរណ៍

“មានលោកភិក្ខុមួយរូបអផ្សុកធ្ងន់ណាស់ ដាច់ចង្ហាន់ពីរបីថ្ងៃហើយ។”

៣

(ម.ព. អប្បសាន្ត) :

ឧទាហរណ៍

“(ព.កា.) ថា អផ្សុកអប្សាន្ត ស៊ីដេកពុំបាន មានតែកង្វល់ រងទុក្ខលំបាក ព្រោះអកុសល ផលកម្មបកផ្ដល់ ឱ្យមានទុក្ខព្រួយ។ ទុក្ខព្រោះកម្មកាច ឥតនរណាអាច នឹងចូលមកជួយ រំលែកទុក្ខធ្ងន់ ឱ្យអន់រញ្ជួយ មានតែខ្លួនមួយ ទើបជួយខ្លួនបាន។ ដោយការកុសល ដែលខ្លួនខ្វាយខ្វល់ កាន់សីលធ្វើទាន ចម្រើនភាវនា សទ្ធាជាយាន លុះបាននិព្វាន ទើបមានសុខពិត។”

៤

(ម.ព. អផ្សុកអប្បសាន្ត)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា. អផាសុក ន."សេចក្ដីមិនសប្បាយ; សេចក្ដីព្រួយចិត្ត")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់