វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អព្ភាស

នាម· noun [អ័ប-ភា-សៈ] ឬ [អ័ប-ភាស]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អ័ប-ភា-សៈ] ឬ [អ័ប-ភាស] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការបង្វឹកឬបង្ហាត់; ការដាក់ថែមឬបន្ថែម; ការដាក់ផ្ទួន; ការធ្វើឱ្យមាំ, ឱ្យរឹងប៉ឹង។ ក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹតហៅអក្សរដែលថែមមួយតួទៀតពីខាងដើមតាមបែបដែលមានកំណត់ឱ្យប្រើ ដើម្បីឱ្យប្លែកពីប្រក្រតី (ប្រើដាក់ថែមពីខាងដើមបានចំពោះតែអក្សរ សិថិល តាមវគ្គរបស់ខ្លួន; ឯអក្សរក្នុង អវគ្គ មិននិយាយពី សិថិល ទេ, សម្រាប់ភាសាខ្មែរ ប្រើបានតាមគួរដល់ការប្រកប), ដូចជា ទេតិ អព្ភាសជា ទទាតិ " (គេ) ឱ្យ" ជាដើម។ ក្នុងភាសាខ្មែរក៏មានប្រើអព្ភាសច្រើនណាស់, ដូចជា ក្រូសៗ, ខុងៗ, គ្រើមៗ, ឃុកៗ, ច្រែតៗ, ឆតៗ, ត្រុនៗ, ទើមៗ, ទ្រមៗ, ពើមៗ, ភ្លឹមៗ, ភ្លើៗ, វិចៗ, វើកៗ, អព្ភាសជា កក្រូស, កខុង, គគ្រើម, គឃុក, ចច្រែត, ចឆត, តត្រុន, ទទើម, ទទ្រម, ពពើម, ពភ្លឹម, ពភ្លើ, រវិច, រវើក ជាដើម (អព្ភាសសម្រាប់ភាសាខ្មែរ មានទំនងស្រដៀងគ្នានឹង បុព្វបទ ដែរ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ចំណាំការប្រើប្រាស់

(ម.ព. បុព្វបទ ក្នុងពាក្យ បុព្វ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. អភ្យាស)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់