វចនានុក្រមខ្មែរវចនានុក្រម
អសុភ
[អៈ-សុប]មកពីភាសាបាលី និងសំស្ក្រឹត
Learner aid: [អៈ-សុប] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
មិនល្អ; គួរខ្ពើម, គួរឆ្អើម :
Learner aid: [អៈ-សុប] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
មិនល្អ; គួរខ្ពើម, គួរឆ្អើម :
មិនល្អ; គួរខ្ពើម, គួរឆ្អើម :
“រូបអសុភ, របស់អសុភ។”
រូបស្លាប់, សព, សាកសព ឬរូបដែលស្លាប់ស្អុយហើយ, គំរង់ :
“សំពត់រុំអសុភ (សំពត់ស្នប) ; អសុភឆ្កែអណ្ដែតទឹក, អសុភហើមពេញ។”
កម្មដ្ឋានដែលទាញយករូបមិនស្អាត (ដូចយ៉ាងរូបសាកសពហើមប្រេះបែកជាដើម) មកជាអារម្មណ៍ (ពិចារណាឱ្យឃើញថាប្រាកដជាមិនស្អាតគួរខ្ពើមឆ្អើមមែន)។
(ម.ព. អសុភានុបស្សី)។
អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាមិនល្អ។
អារម្មណ៍ដែលតោងជាប់ចំពោះទៅរករូបអសុភ។
ភាវនារំពឹងចំពោះរូបអសុភជាអារម្មណ៍។
(បើស្ត្រីជា អសុភានុបស្សិនី ព.ផ្ទ. សុភានុបស្សី; សុភានុបស្សិនី)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. អឝុភ)