វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អសុរ

នាម· noun [អៈ-សុល]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អៈ-សុល] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

គំនិតអាក្រក់; វិញ្ញាណជ្រោកជ្រាក។

អក្ខរាវិរុទ្ធឆ្លាស់៖អសុរាអសុរីអសុរ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

គំនិតអាក្រក់; វិញ្ញាណជ្រោកជ្រាក។

២

អមនុស្សពួកមួយ, ទីទៃពីពួកទេវតា, នៅក្នុងអសុរភព មានវេបចិត្តិអសុរិន្ទជាស្ដេច, ជាសត្រូវនៃពួកទេវនៅឋានត្រ័យត្រិង្ស :

ឧទាហរណ៍

“ពួកអសុរ។”

៣

កូនក្រមុំនៃអសុរ (ហៅចំពោះនាងសុជាតាជាធីតានៃវេបចិត្តិអសុរិន្ទដែលបានមកជាជាយានៃព្រះឥន្ទ) :

ឧទាហរណ៍

“នាងសុជាតាអសុរកញ្ញា។”

៤

(ម.ព. អសុរកញ្ញា)។

៥

អទិស្សមានកាយច្រើនពួក ជាអបាយសត្វ កើតអាស្រ័យនៅក្នុងមនុស្សលោក ជាពួកនិសាចរ ច្រើនត្រាច់ក្នុងវេលាយប់ រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ជួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាច ធ្វើឱ្យនៅក៏មាន (ខ្មោចអារក្ស ក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ)។

៦

ឋានលំនៅពួកអសុរ (នៅនាជើងភ្នំព្រះសុមេរុ៍)។

៧

ស្ដេចនៃពួកអសុរ (ព្រះបាទវេបចិត្តិឬវេបចិត្តិអសុរិន្ទ)។

៨

(ម.ព. អសុរភព)។

៩

វិមាននៃអសុរ។

ចំណាំការប្រើប្រាស់

(បើស្ត្រីជា អសុរី, ប៉ុន្តែខ្មែរប្រើក្នុងកាព្យ សំដៅសេចក្ដីថា "អសុរប្រុស"ឬ"យក្សអង់អាច" ក៏មាន, ចួនប្រើជា អសុរា សំដៅចំពោះអសុរប្រុសច្រើននាក់ឬតែម្នាក់ក៏មាន; ចំពោះយក្សប្រុសច្រើននាក់ឬតែម្នាក់ក៏មាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់