វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាកិណ្ណ

គុណនាម· adjective [អា-កិន]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [អា-កិន] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ, កុះកុំ; ណែនណាន់, ថ្ដែថ្ដុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា; ដេរដាស, ពាសពេញ :

អក្ខរាវិរុទ្ធឆ្លាស់៖អាកិណ្ណ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ, កុះកុំ; ណែនណាន់, ថ្ដែថ្ដុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា; ដេរដាស, ពាសពេញ :

ឧទាហរណ៍

“(ព.កា.) ភូមិនោះមានផ្ទះអាកិណ្ណ ផ្ទះខ្មែរផ្ទះចិន នៅលាយចម្រុះកុះកុំ។”

២

ផ្ទះកុះកុំ; ភូមិដែលមានផ្ទះកុះ, ដែលមានផ្ទះច្រើនត្រៀបត្រា :

ឧទាហរណ៍

“ភូមិអាកិណ្ណគ្រឹះ។”

៣

អីវ៉ាន់ដែលដាក់លាយឡំឬច្របូកច្របល់គ្នា។

៤

មនុស្សច្រើនត្រៀបត្រា ឬណែនណាន់។

៥

(ម.ព. អាកិណ្ណភណ្ឌ)។

៦

(ម.ព. អាកិណ្ណវិហារ)។

៧

ការនៅច្របូកច្របល់គ្នា។

៨

ប្រជុំជនច្រើនណែនណាន់ប្រជ្រៀតប្របៀតគ្នា។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ.អាកីណ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់