វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាក្រោស

[អា-ក្រោស]មកពីភាសាសំស្ក្រឹត

Learner aid: [អា-ក្រោស] — From Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពាក្យគរហា, ពាក្យនិន្ទា; បណ្ដាសា; ពាក្យជេរប្រទេចឮខ្លាំងៗ; ការស្រែកគំហកឬគំរាម, ការសង្ឃកដាក់។

អក្ខរាវិរុទ្ធឆ្លាស់៖អាក្រោសន៍
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ពាក្យគរហា, ពាក្យនិន្ទា; បណ្ដាសា; ពាក្យជេរប្រទេចឮខ្លាំងៗ; ការស្រែកគំហកឬគំរាម, ការសង្ឃកដាក់។

២

ការស្រែកដោយមានកំហឹងខ្លាំងភ្លេចគិតដល់សេចក្ដីអៀនខ្មាស ប្រកាសទោសអ្នកដែលឈ្លោះប្រកែកនឹងខ្លួន ឱ្យអ្នកស្រុកភូមិផងរបងជាមួយបានឮរាល់គ្នា :

ឧទាហរណ៍

“ស្រែកអាក្រោសឱ្យអ្នកស្រុក អ្នកភូមិឮរាល់គ្នា។”

៣

ការបណ្ដើរមនុស្សមានទោសឱ្យដើរស្រែកប្រកាសទោសកំហុសរបស់ខ្លួនឱ្យសាធារណជនបានឮទូទៅ (ធ្វើជាផ្លូវរាជការ) :

ឧទាហរណ៍

“បណ្ដើរអាក្រោស (ប្រើតែក្នុងរជ្ជកាលពីដើម)។”

ចំណាំការប្រើប្រាស់

(ចួនកាល, ក្មេងដែលប្រហែសឱ្យបែករបស់ស្រួយដូចយ៉ាង ក្អមដី, កែវ, ចានជាដើម, ដើម្បីឱ្យក្មេងនោះរាងចាល ចេះប្រុងប្រយ័ត្ន មិនប្រហែសឱ្យបែកទៀត, គេយកបំណែកអំបែងនោះ ចងព្យួរនឹងកក្មេងនោះឱ្យវាដើរបីជុំផ្ទះលំនៅ ស្រែកប្រកាសឱ្យគេរាល់គ្នាឮថា អាក្រោសអើយ ខ្ញុំឱ្យបែកក្អម! ... ការផ្ចាលទោសបែបនេះលើសលប់ណាស់, អ្នកដែលធ្លាប់ប្រកាន់ធ្វើ គួរលើកលែងធ្វើតទៅ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត

From Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (សំ. អាក្រោឝ ឬ អាក្រោឝន)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់