វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាគម

[អា-គំ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [អា-គំ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការមក, ដំណើរមកដល់; ការរៀនសូត្រ; សេចក្ដីដឹង; ការចេះដឹង; គម្ពីរ, សាស្ត្រឬសាស្ត្រា, ពុទ្ធមន្ត; គាថាដែលរៀនចេះចាំតៗគ្នាមក; របៀន។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ការមក, ដំណើរមកដល់; ការរៀនសូត្រ; សេចក្ដីដឹង; ការចេះដឹង; គម្ពីរ, សាស្ត្រឬសាស្ត្រា, ពុទ្ធមន្ត; គាថាដែលរៀនចេះចាំតៗគ្នាមក; របៀន។

២

ពាក្យដែលខ្មែរច្រើនហៅចំពោះតែមន្តគាថាសម្រាប់សូត្រសែកឬស្ដោះផ្លុំថា អាគម "របៀន" :

ឧទាហរណ៍

“ចេះអាគម, សូត្រអាគម, មន្តអាគម។”

៣

ការអាស្រ័យដោយមន្តអាគម; មន្តអាគមរាយរង :

ឧទាហរណ៍

“ចេះអាគមអាស្រ័យ។”

៤

(ព.វ.) អក្សរដែលចុះថែមមក, សម្រាប់បាលីភាសា, ដូចជាចតុ + អរិយសច្ច ចុះ រ ថែមមកជា ចតុរ ហើយធ្វើ អ ជា អា > ចតុរារិយសច្ច "អរិយសច្ចបួន"; អក្សរ រ ដែលចុះថែមហៅថា រ អាគម។

៥

(ភាសា.) សទ្ទតាដែលឥតទាក់ទងនឹងជាតិសព្ទ កើតឡើងក្នុងពាក្យឬកន្សោមពាក្យខ្លះ ដើម្បីជាវិសាលសូរ ឬ ដើម្បីសម្រួលអំណាន :

ឧទាហរណ៍

“ចតុ + អង្គ > ចតុរង្គ (រ ជាអាគម), ឆ + អភិញ្ញា > ឆឡភិញ្ញា (ឡ ជាអាគម)។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់