អាជានេយ្យ
Learner aid: noun · [អា-ជា-នៃ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
អ្នកដែលដឹងសេចក្ដីឆាប់រួសរាន់, អ្នកមានចិត្តរួស, អ្នករហ័សដឹង។

សេះមានពូជល្អ, សេះមានពូជលឿន; សេះមានល្បឿនលឿនរួសរាន់ទាន់ចិត្ត; សេះល្អដែលបង្ហាត់បានបទ :
“សេះអាជានេយ្យ។”
សេះសិន្ធពមានល្បឿនលឿនរួសរាន់ទាន់ចិត្ត។
(បុរាណសរសេរ ជា អាជានៃយ ក៏មាន; ព.កា. ប្រើជា អាជានីយ ក៏បាន។ គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា អាជានេយ្យ មាន ៤ ប្រភេទគឺ ១- បុរសអាជានេយ្យ ព្រះពុទ្ធ, ព្រះអរហន្ត បា. បុរិសាជានេយ្យ; ២- ដំរីអាជានេយ្យ ដំរីមង្គលដែលហ្មបង្ហាត់បានបទឬដំរីសឹក បា. ហត្ថាជានេយ្យ; ៣- សេះអាជានេយ្យ សេះលឿនវិសេសដែលបង្ហាត់បានបទ បា. អស្សាជានេយ្យ; ៤- គោអាជានេយ្យ គោឧសភដែលបរិបូណ៌ដោយលក្ខណៈល្អហើយគេបង្ហាត់បានបទ បា. គោអាជានេយ្យឬគវាជានេយ្យ)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា. ជា អាជានីយ ក៏មាន; សំ. អាជានេយ)