វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាជ្ញា

[អាច-ញ៉ា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [អាច-ញ៉ា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អំណាច; ការគ្រប់គ្រង; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត :

អក្ខរាវិរុទ្ធឆ្លាស់៖អាជ្ញា—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២០ ន័យ
១

អំណាច; ការគ្រប់គ្រង; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត :

ឧទាហរណ៍

“ធ្វើតាមអាជ្ញា, ទទឹងអាជ្ញា។”

២

រាជការ; អ្នកទទួលអំណាចពីរាជការ; បម្រើរបស់តុលាការឬរបស់រដ្ឋបាលជាដើម :

ឧទាហរណ៍

“អាជ្ញាកែនបរ; អាជ្ញាកត់ពន្ធ; អាជ្ញាកោះខាំង; ទោសអាជ្ញា; ចោទជាអាជ្ញា។”

៣

(ទស្សនៈ.) សិទ្ធិអំណាចដែលកាន់កាប់ដោយមនុស្សម្នាក់ ស្ថាប័នមួយ ឬរដ្ឋមួយ ដើម្បីចេញបញ្ជាឱ្យគោរព។ សិទ្ធិនេះ បញ្ជាក់ពីកាតព្វកិច្ចមួយដែលអ្នកនៅក្រោមបង្គាប់នៃអាជ្ញានេះត្រូវតែគោរពនិងអនុវត្តតាម។ អាជ្ញា គឺជាប្រភេទមួយនៃអំណាច ប៉ុន្តែអំណាចទាំងអស់មិនមែនសុទ្ធ តែជាអាជ្ញាទេ :

ឧទាហរណ៍

“អាជ្ញាអាចគ្រប់គ្រងតែតំបន់និងមនុស្សមួយ ចំនួនដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែមិនមែនគ្រប់គ្រងតំបន់និងមនុស្សផ្សេងទៀត ដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួនទេ។”

៤

សំបុត្របង្គាប់ជាផ្លូវរាជការ។

៥

សំបុត្រអនុញ្ញាតមានកំណត់កាល គឺកំណត់ត្រឹមប៉ុណ្ណោះខែឬប៉ុណ្ណោះឆ្នាំ ដែលរាជការរដ្ឋបាលចេញឱ្យដល់អ្នកដែលទទួលដេញយកមុខការរបរណាមួយផ្ទាល់ពីរាជការ ឬសំបុត្រដែលរដ្ឋបាលអនុញ្ញាតឱ្យរកស៊ីតែត្រឹមប៉ុណ្ណោះខែ ប៉ុណ្ណោះឆ្នាំ។

៦

អ្នកប្រតិបត្តិតាមអាជ្ញា; អ្នកធ្វើតាមពាក្យបង្គាប់។

៧

(ម.ព. អាជ្ញាករ)។

៨

(ម.ព. អាជ្ញាករ)។

៩

អាណាចក្រ។

១០

មន្ត្រីដែលរាជការមុខក្រសួងចាត់ឱ្យទៅបំពេញកិច្ចការផ្សេងៗ។

១១

អ្នកបង្គាប់បញ្ជា, អ្នកបញ្ជាការ; អ្នកបញ្ញត្តច្បាប់; អ្នកដាក់អាជ្ញា។

១២

(ម.ព. អាជ្ញាបក)។

១៣

ខបញ្ញត្តិ, មាត្រាច្បាប់។

១៤

(ម.ព. អាជ្ញាបក)។

១៥

អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅខេត្តក្រៅ កត់ឈ្មោះពួកប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលជាកម្លាំងនៃអស់លោកសេនាបតី មន្ត្រីខាងក្នុង ... (ប្រើតែក្នុងរជ្ជកាលពីដើម)។

១៦

ការទទឹងអាជ្ញា; ការរឹងទទឹងអាជ្ញា; ការរឹងទទឹងស្ដាប់ច្បាប់បញ្ញត្តិ ឬមិនទទួលប្រតិបត្តិតាមពាក្យបង្គាប់។

១៧

អំណាចដាច់ខាត គឺអំណាចដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានដល់មេទ័ព ក្នុងកាលមានសង្គ្រាម (ក្នុងរជ្ឋកាលនៃក្សត្រិយ៍ពីបុរាណ មានប្រោសព្រះរាជទានអាវុធណាមួយ ជាព័ស្ដុតាងឱ្យមេទ័ពនោះកាន់ជាសម្គាល់ផង ហៅថា អាវុធអាជ្ញាសិទ្ធិ "អាវុធជាព័ស្ដុតាងនៃអំណាចដាច់ខាត")។

១៨

អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅកត់ពន្ធ គឺហូតយកពន្ធអំពីរបរនៃពួកប្រជាជនក្នុងរជ្ជសីមា មានស្រូវនិងផលដំណាំផ្សេងៗជាដើម :

ឧទាហរណ៍

“អាជ្ញាហ្លួងពន្ធស្រូវខេត្តបាទី។”

១៩

អាជ្ញាហ្លួងអ្នកយកពន្ធដំណាំផ្សេងៗ (ក្រៅពីស្រូវ) តាមច្បាប់បញ្ញត្តិ :

ឧទាហរណ៍

“អាជ្ញាហ្លួងពន្ធទាសខេត្តបាទី។”

២០

មន្ត្រីដែលតុលាការចាត់ឱ្យទៅស៊ើបពិនិត្យបញ្ជាក់ការណ៍ឱ្យឃើញពិត។

ចំណាំការប្រើប្រាស់

(បើស្ត្រីជា អាជ្ញាការិនី)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.; បា. អាណា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់