អាណត្តិ
Learner aid: noun · [អា-ណ័ត-តិ] ឬ [អា-ណ័ត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាស់ឬចំណាំ :
Learner aid: noun · [អា-ណ័ត-តិ] ឬ [អា-ណ័ត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាស់ឬចំណាំ :
ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាស់ឬចំណាំ :
“ធ្វើតាមអាណត្តិ, ប្រតិបត្តិតាមអាណត្តិ។”
សារលិខិតដែលបុគ្គលណាមួយ ប្រគល់សិទ្ធិរបស់ខ្លួនទៅឱ្យអ្នកដទៃ ដើម្បីបំពេញកិច្ចការក្នុងនាមរបស់ខ្លួន; លិខិតបង្គាប់ដល់អ្នកកាន់កាប់ប្រាក់ឱ្យបើកប្រាក់តាមចំនួនដែលមានចុះនៅលើលិខិតនោះឱ្យទៅសាមីជន រួចហើយត្រូវឱ្យរក្សាទុកជាព័ស្តុតាងនៃសេចក្ដីបង្គាប់ (លិខិតបើកប្រាក់) ; មុខងារនិងកាតព្វកិច្ចដែលបណ្ដារាស្ត្រប្រគល់ឱ្យទៅបុគ្គលណាមួយ ដើម្បីធ្វើការជាតំណាងខ្លួនក្នុងការគ្រប់គ្រងរដ្ឋ។
ការធ្វើអាណត្តិ។
ហេតុឬដំណើរនៃអាណត្តិ។
កិរិយាសព្ទប្រាប់សេក្ដីបង្គាប់ (ព.វ.)។
(ម.ព. អាណត្តិវាចា)។
ភាវៈនៃអាណត្តិ។
លក្ខណៈនៃអាណត្តិ។
(ម.ព. អាណត្តិលក្ខណៈ)។
(ម.ព. អាណត្តិវាចា)។
សម្ដីបង្គាប់; សម្ដីមត់ឬណាត់គ្នា។
(ម.ព. អាណត្តិវាចា)។
សញ្ញាតាមដំណើរដែលបានមត់ឬណាត់គ្នារួចហើយ; គ្រឿងសម្គាល់ឱ្យដឹងតាមដំណើរដែលបានប្រាប់ ឬបង្គាប់រួចហើយ (មានលក្ខណៈឬទំនងថាដូច្នោះៗ)។
សូរស្គរឬត្រែជាដើមប្រាប់អាណត្តិសញ្ញា។
ការមត់គ្នា, ការណាត់គ្នា; ការសន្យាគ្នា, ប្ដេជ្ញា :
“ត្រូវចូលកាន់ទីប្រជុំតាមអាណត្តិ។”
ក្នុងវេយ្យាករណ៍ អាណត្តិ ថា "សេចក្ដីបង្គាប់" ប្រើពាក្យថា "ចូរ—, ចូរ—ចុះ, —ចុះ" :
“អ្នកទាំងឡាយចូរខំប្រឹងរៀន!, ចូរគោរពកោតក្រែងអ្នកមានគុណ!; ចូរនាំគ្នាទៅចុះ!; ហ៏, យកចុះ!”
រយៈពេលមួយកំណត់ដែលសភាឬរដ្ឋាភិបាលជាប់ឆ្នោត ឬមន្ត្រីចាត់តាំងស្ថិតនៅកាន់អំណាចរបស់ខ្លួន។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. អាជ្ញប្ដិ)