វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាណា

នាម· noun [អា-ណា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អា-ណា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អំណាច; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត; ការគ្រប់គ្រង; ការបង្គាប់បញ្ជា។

អក្ខរាវិរុទ្ធឆ្លាស់៖អាណា—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

អំណាច; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត; ការគ្រប់គ្រង; ការបង្គាប់បញ្ជា។

២

ដំណើរប្រព្រឹត្តទៅនៃអំណាច; ការផ្សាយអំណាច។

៣

ប្រជាជនក្នុងអាណាចក្រមួយៗ។

៤

(ម.ព. អាណាប្រជា)។

៥

ប្រជាជនក្នុងអាណាខេត្ត តាមលំដាប់ថ្នាក់បុគ្គលគឺថ្នាក់ខ្ពស់, កណ្ដាល, ទាប ឬប្រជាជនដែលនៅក្នុងអាណាខេត្តនិងរាស្ត្រប្រជាក្នុងប្រទេសចំណុះ។

៦

ផលប្រយោជន៍ផ្សេងៗដែលកើតពីការគ្រប់គ្រងប្រទេស (ផលប្រយោជន៍ជារាជការ) ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដែលមានអំណាចគ្រប់គ្រងមុខការឬក៏មុខរបរណាមួយ។

៧

គំនិតដែលបម្រុងនឹងប្រព្រឹត្តកន្លងឬបំពានច្បាប់បញ្ញត្តិ។

៨

ទោសព្រោះការប្រព្រឹត្តកន្លងច្បាប់បញ្ញត្តិ, ទោសព្រោះល្មើសច្បាប់។

៩

ការប្រព្រឹត្តកន្លងឬល្មើសច្បាប់បញ្ញត្តិ, ការប្រព្រឹត្តបំពានច្បាប់។

១០

(ម.ព. អាណាវីតិក្កមៈ)។

ចំណាំការប្រើប្រាស់

(ម.ព. អាជ្ញា ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. អាជ្ញា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់