វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាណិត

កិរិយាសព្ទ· verb [អា-ណិត]

Learner aid: verb · [អា-ណិត]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី :

ឧទាហរណ៍

“អាណិតម្ដាយ, អាណិតកូន។ (ព.កា.) រីក្ដីអាណិត បណ្ដាលពីចិត្ត សង្វេគលន្លោច នៅស្ងៀមពុំសុខ ដូចគេបោចរោច ចេះតែអាណោច ចង់ជួយសង្គ្រោះ។”

២

អាណិតអ្នកដែលឥតទីពឹងឬឥតទីពំនាក់; អាណិតអាសូរពន់ពេក :

ឧទាហរណ៍

“(ព.កា.) អាណិតអនាថ ឆ្ពោះមនុស្សឥតញាតិ ណាមួយជួយគ្នា ឃើញគ្នាទ័លក្រ កំព្រីកំព្រា គួរសង្គ្រោះគ្នា ឱ្យបានសុខផង។ គ្នាក៏ដូចយើង ចង់សុខចង់ថ្កើង ចង់ឱ្យហ្មត់ហ្មង ប៉ុន្តែកម្មផល ផ្ដល់ខុសបំណង សូម្បីប៉ុនល្អង ក៏កែពុំកើត។”

៣

អាណិតស្រងោចលន្លោចចិត្ត :

ឧទាហរណ៍

“(ព.កា.) អាណិតអាណោច ហាក់ដូចជាខ្លោច- ចិត្តឆ្ពោះទៅរក ជនដែលរងទុក្ខ ជជ្រុលជជ្រក មានអ្វីក៏យក ទៅជួយសង្គ្រោះ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់