វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាត្ម័ន

[អា-ត្មាន់]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [អា-ត្មាន់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អាត្មា (ខ្លួន; ចិត្ត)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

អាត្មា (ខ្លួន; ចិត្ត)។

២

តាមលទ្ធិខ្លះប្រែថា "ព្រលឹង" ក៏មាន, គេនិយាយថា ក្នុងរូបយើងមានអាត្ម័ន, កាលណាយើងដេកលក់ស៊ប់, ចួនកាលអាត្ម័នចេញពីរូប ត្រាច់ចរទៅខាងក្រៅ, លុះដល់វេលា ទើបវិលត្រឡប់ចូលមកក្នុងរូបវិញ (គេថា ព្រលឹងតូច ព្រលឹងធំ តាមទម្លាប់ជឿ) :

ឧទាហរណ៍

“(ព.កា.) សម្រាប់ឱ្យងាយចាំថា អាត្ម័នអាត្មា ទោះប្រើពាក្យណា ក៏បានដូចគ្នា ទាំងពាក្យអត្តា នេះឯងក៏ជា ពាក្យមានន័យថា ចិត្តឬខ្លួនប្រាណ។ តាមពិតសម្ដី ទាំងពីរទាំងបី នេះមានសន្តាន ប្រភពកំណើត កើតពីដើមធាន អទ៑-ធាតុដែលមាន ន័យប្រែថាស៊ី។ ស៊ីសុខស៊ីទុក្ខ ស៊ីអ្វីគ្រប់មុខ ស៊ីឥតរើសទី អត្តាហ្នឹងឯង ចេញទែងខាងស៊ី ដែលហៅថាស៊ី គឺរងអារម្មណ៍។ អារម្មណ៍គ្រប់មុខ ទោះសុខទោះទុក្ខ ចេះតែសន្សំ ទោះអរទោះខឹង ទោះខ្ជិលទោះខំ ត្រជាក់ក្ដៅងំ ចេះតែទទួល។”

ចំណាំការប្រើប្រាស់

(ម.ព. អត្ត, អាត្ម, អាត្មា ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. អាត្មន៑; បា. អត្ត)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់