វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អារម្មណ៍

នាម· noun [អា-រ៉ម់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អា-រ៉ម់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង; ...។ ដែលប្រើដោយច្រើន, សំដៅត្រង់ គ្រឿងតោងរបស់ចិត្ត មាន ៦ប្រភេទគឺ រូបារម្មណ៍ (សម្រាប់ភ្នែក), សទ្ទារម្មណ៍ (សម្រាប់ត្រចៀក), គន្ធារម្មណ៍ (សម្រាប់ច្រមុះ), រសារម្មណ៍ (សម្រាប់អណ្ដាត), ផោដ្ឋព្វារម្មណ៍ (សម្រាប់សព៌ាង្គកាយ លើកអាយតនៈ ៥ចេញ), ធម្មារម្មណ៍ (សម្រាប់ចិត្តសុទ្ធ) :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៩ ន័យ
១

គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង; ...។ ដែលប្រើដោយច្រើន, សំដៅត្រង់ គ្រឿងតោងរបស់ចិត្ត មាន ៦ប្រភេទគឺ រូបារម្មណ៍ (សម្រាប់ភ្នែក), សទ្ទារម្មណ៍ (សម្រាប់ត្រចៀក), គន្ធារម្មណ៍ (សម្រាប់ច្រមុះ), រសារម្មណ៍ (សម្រាប់អណ្ដាត), ផោដ្ឋព្វារម្មណ៍ (សម្រាប់សព៌ាង្គកាយ លើកអាយតនៈ ៥ចេញ), ធម្មារម្មណ៍ (សម្រាប់ចិត្តសុទ្ធ) :

ឧទាហរណ៍

“អារម្មណ៍ល្អ, អារម្មណ៍មិនល្អ, អារម្មណ៍មិនទៀង។”

២

សំដៅត្រង់ គំនិត និង ការដឹង, ដូចជា កៀងអារម្មណ៍ កៀងប្រមូលគំនិតមិនឱ្យទាសរសេមរសាម។

៣

ឃ្វាងគំនិត។

៤

ចាប់ចិត្ត, ជាប់ចិត្ត, ជាប់គំនិត។

៥

ផ្ទួនគំនិត។

៦

ជោកគំនិត, ស៊ប់ចិត្តពេញទី។

៧

ទទួលដឹង, បានដឹង (ដោយភ្នែកឃើញរូបជាដើម)។

៨

ទប់គំនិត។

៩

ទាញគំនិត។

១០

ទាសគំនិត ឬគំនិតទាស។

១១

ទាស់ចិត្ត, ទាស់អធ្យាស្រ័យ; មិនត្រូវធាតុគ្នា។

១២

ប៉ះឬប្រទះរូបារម្មណ៍ជាដើម; ទង្គុកចិត្តគ្នា។

១៣

(ម.ព. ប៉ះអារម្មណ៍)។

១៤

ប្រមូលគំនិត, ធ្វើឱ្យមូលចិត្ត។

១៥

ទទួលអារម្មណ៍, ចាប់អារម្មណ៍។

១៦

(ម.ព. រងអារម្មណ៍)។

១៧

ស្ទាក់ផ្លូវគំនិត។

១៨

ដំណើរផ្សេងនៃអារម្មណ៍។

១៩

(ម.ព. ទាសអារម្មណ៍)។

ចំណាំការប្រើប្រាស់

(ម.ព. អាយតនៈ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. សំ.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់