វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាសា

នាម· noun [អា-សា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អា-សា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បំណង; សង្ឃឹម, ការនឹកសង្ឃឹម :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

បំណង; សង្ឃឹម, ការនឹកសង្ឃឹម :

ឧទាហរណ៍

“មានអាសា, អស់អាសា។”

២

(ព.សា.) មានឧស្សាហ៍, មានព្យាយាម, ខំប្រឹង; ពេញចិត្តចំពោះកិច្ចការ, ស្រឡាញ់កិច្ចការ :

ឧទាហរណ៍

“កូននុះអាសារៀនណាស់; មនុស្សហ្នឹងអាសាធ្វើការគ្រាន់បើ។”

៣

(ម.ព. អាសាញ់)។

៤

ការជួយឈឺឆ្អាលដោយស្ម័គ្រចិត្តឥតអ្នកណាបង្ខំ; ដែលស្ម័គ្រចិត្ត, ដែលជួយឈឺឆ្អាលដោយស្ម័គ្រចិត្ត :

ឧទាហរណ៍

“យកអាសាគេ ជួយឈឺឆ្អាលគេដោយស្ម័គ្រស្មោះអស់ពីចិត្តពីថ្លើម។”

៥

ទាហានស្ម័គ្រចិត្ត គឺអ្នកដែលសុំចូលធ្វើទាហានដោយស្ម័គ្រពីចិត្តខ្លួន ជួយឈឺឆ្អាលរាជការផែនដី។

៦

អ្នករាជការស៊ីវិលឬប្រជាពលរដ្ឋសាមញ្ញ ដែលស្ម័គ្រចិត្តចូលខ្លួនជួយជាកម្លាំងដល់កងទាហាន សម្រាប់ជួយការពារស្រុកទេសក្នុងពេលមានភ័យអាសន្នដោយមានសម្លៀកបំពាក់និងសស្ត្រាវុធដូចជាទាហាន :

ឧទាហរណ៍

“កងអាសាស្ម័គ្រ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. អាឝា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់