វចនានុក្រមខ្មែរវចនានុក្រម
អុជ
កិរិយាសព្ទ· verb [អុច]មកពីភាសាបាលី និងសំស្ក្រឹត
Learner aid: verb · [អុច] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ដុតឱ្យឆេះមានអណ្ដាតភ្លើងឡើង :
អក្ខរាវិរុទ្ធឆ្លាស់៖អុច
Learner aid: verb · [អុច] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ដុតឱ្យឆេះមានអណ្ដាតភ្លើងឡើង :
ដុតឱ្យឆេះមានអណ្ដាតភ្លើងឡើង :
“អុជចង្កៀង។”
ដុតមិនមានអណ្ដាតភ្លើង :
“អុជបីប៉ុយ ឬ អុជបីរណ្ដៅ ដាក់ប៉ុយទន្សែជាដើមលើស្បែក (មនុស្ស) បីអន្លើ, ត្រង់កន្លែងដែលត្រូវដាក់ហើយដុតឱ្យឆេះប៉ុយទាំងបីនោះ ដើម្បីឱ្យជារោគសរសៃ (តាមទម្លាប់ខ្មែរខ្លះដែលធ្លាប់ប្រើ)។”
(ព.ប្រ.) ញុះឬញុះញង់ឱ្យក្ដៅចិត្ត :
“អុជឱ្យឈ្លោះគ្នា (និយាយថា ដុត ក៏បាន)។”
នាំបណ្ដាលឬនាំញុះញង់ឱ្យក្ដៅចិត្ត។
(ធ្លាប់សរសេរជា អុច មកយូរហើយ ប្រើតាមទម្លាប់នោះក៏បាន)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា. ឧជ្ជល; សំ. ឧជ្វល "ឆេះទ្រលោម ភ្លឺរុងរឿង; ភ្លឺសន្ធោ, ភ្លឺសន្ធោសន្ធៅ", ខ្មែរលុបជើង ជ ឬ ជើង វ និងតួ ល ទុកត្រឹមតែ ឧជ ប្រើជា អុជ)