វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អែម

គុណនាម· adjective [អែម]

Learner aid: adjective · [អែម]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ផ្អែម។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ផ្អែម។

២

ជូរនិងផ្អែមលាយគ្នា :

ឧទាហរណ៍

“ត្របែកជូរអែម ផ្លែត្របែកពេញចំណាស់រកកល់នឹងទុំ, មានរសជូរលាយផ្អែម។”

៣

ដូងមានទឹកផ្អែម។

៤

ឱជារសផ្អែម,ឱជៈផ្អែម :

ឧទាហរណ៍

“(ព.កា.) ស្វាយនោះមានអែមឱជា ជាងស្វាយនានា គួរនាំគ្នាដាំឱ្យច្រើន។ បើដាំនឹងបានចម្រើន ទ្រព្យធនកើតកើន ក្រវើនដាំទៅកុំខ្ជិល។ កុំឱ្យរបររេចរិល ព្រោះតែការខ្ជិល រមិលពុំឃើញទ័លក្រ។ (ព.កា.) ចំណីអែមឱជ អ្នកផងបាមោជ្ជ ចាប់ចិត្តរាល់គ្នា ដោយសារអ្នកធ្វើ គេបានសិក្សា រៀនក្នុងសាលា មានគ្រូជំនាញ។ នារីនានា គួររៀនវិជ្ជា មេផ្ទះកុំគ្រាញ កុំក្រាញខ្ជិលរៀន អៀនប្រៀនទូញទាញ ខ្លៅពេករែងលាញ កេរ្តិ៍ឈ្មោះមេផ្ទះ។ ទោះបីខ្លួនធំ វ័យពេញក្រមុំ ក៏គួររូតរះ រៀនធ្វើចំណី ឱ្យចេះជ្រៅជ្រះ នឹងមានតេជះ ឱ្យកើតទ្រព្យធន។”

៥

(ម.ព. អែមឱជ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់