វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឥសូរ

គុណនាម· adjective [អ៊ិ-សូ] ឬ [អី-សូ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [អ៊ិ-សូ] ឬ [អី-សូ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ :

អក្ខរាវិរុទ្ធឆ្លាស់៖ឦសូរ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ :

ឧទាហរណ៍

“ពង្សពុទ្ធង្កូរ ឥសូរកំពូល លើអស់អ្នកផង គោរពមាតា កុំឱ្យមានហ្មង ពុំដែលកន្លង ទសពិធធម៌ថ្លៃ។”

២

ព្រះសិវៈ; អ្នកធំ; អ្នកដែលជាចម្បងលើសអស់អ្នកផង, ម្ចាស់លើគេ, ម្ចាស់ផែនដី (ក្សត្រិយ៍ទ្រង់រាជ្យ) ; ចៅហ្វាយធំ។ ព្រះឥសូរ ព្រះសិវៈ (ព្រះឥសូរ ឬ ព្រះសិវៈ នេះជាទេវតាឬជាព្រះស័ក្ដិសិទ្ធិវិសេសមួយអង្គរបស់ពួកព្រាហ្មណិក) :

ឧទាហរណ៍

“(ព.កា.) ថា ឥសូរនារាយណ៍និងព្រះព្រហ្ម អ្នកជឿនិយមថាស័ក្ដិសិទ្ធិ ឯព្រះសម្ពុទ្ធទ្រង់ពិនិត្យ ឃើញថាការណ៍ពិតផ្សេងទៅវិញ។ ទ្រង់ឃើញអដ្ឋង្គិកមគ្គ ជាផ្លូវជៀងជាក់ត្រង់រលេញ ទើបលះចោលផ្លូវអមខាងចេញ ចំណេញបានត្រាស់ពោធិញ្ញាណ។”

៣

ខ្មែរសម័យបុរាណប្រើពាក្យ ឥសូរ ឬ ឦសូរ នេះជាគោរមព្រះបរមនាមនៃក្សត្រិយ៍ទ្រង់រាជ្យក្នុងរជ្ជកាលខ្លះក៏មាន, ដូចជា ក្សត្រិយេសូរ, បរមេសូរ (តមកក្លាយជា បរមីសូរ ក៏មាន) រាមេសូរ, នរេសូរ (< សំ. ក្សត្រិយ, បរម, រាម, នរ + ឦឝរ) ជាដើម; ប្រើជាឋានន្តរមន្ត្រីក៏មាន, ដូចជា ពិពិធឦសូរ, ឥសូរមេត្រី, ឥសូរសម្បត្តិ ជាដើម។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ក្ល.; សំ.ឦឝ្វរ; ខ្មែរប្រើ វ > ូ ; បា. ឥស្សរ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់