ឧណ្ណា
Learner aid: noun · [អ៊ុន-ណា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
រោមចៀម, រោមពពែឬរោមសត្វចតុប្បាទពួកចៀមពួកពពែ; សរសៃពីងពាង; រោមប្រជុំចិញ្ចើម គឺរោមដែលដុះនៅត្រង់ចន្លោះចិញ្ចើមទាំងពីរ។

រោមប្រជុំចញ្ចើម។
ឈ្មោះវត្តធំមួយក្នុងក្រុងភ្នំពេញ, មានចេតិយបុរាណធំមួយនៅខាងក្រោយឧបោសថាគារ មានចេតិយធំបន្ទាប់ ៥ព័ទ្ធជុំវិញ តភ្ជាប់នឹងចេតិយធំ; ក្នុងចេតិយធំនោះ តាមសេចក្ដីតំណាលថា គេបញ្ចុះរោមប្រជុំចិញ្ចើមនៃព្រះមហាថេរមួយអង្គមាននាមពុំប្រាកដ ...។ លុះដល់មកពុទ្ធសករាជ ២៤២៣សម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង (សុវណ្ណកេសរៈ) បានបញ្ចុះព្រះបរមសារីរិកធាតុនៃព្រះសក្យមុនីសម្មាសម្ពុទ្ធមួយព្រះអង្គតូចក្នុងចេតិយធំកណ្ដាល, ព្រះបរមធាតុនោះ ព្រះសិរីសុមង្គលាចារ្យ ជាសង្ឃនាយកនៅលង្កាទ្វីបបានចាត់មហាថេរមួយរូបឈ្មោះ នាថវីរិយ ឱ្យនាំមកថ្វាយ (តាមអក្សរចារឹក នៅលើមាត់ទ្វារចេតិយទាំងគូខាងមុខចេតិយធំ)។ ពាក្យនេះខ្មែរប្រើជា (រ.ស.) ថា ព្រះឧណ្ណាលោម "រោមប្រជុំចិញ្ចើមព្រះសម្ពុទ្ធឬក្សត្រិយ៍" (ដែលកម្រមនុស្សណាមាន)។
ពីងពាង។
សំពត់រោមចៀម។
(ម.ព. ឧណ្ណាពស្ត្រ)។
ដែលធ្វើដោយរោមចៀម, ដែលយករោមចៀមធ្វើ :
“កម្រាលឧណ្ណាម័យ។”
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា.សំ. ឧណ៌ា)