វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឧត្តរិ

គុណនាម, គុណកិរិយា· adjective, adverb [អ៊ុត-តៈ-រ៉ិ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective, adverb · [អ៊ុត-តៈ-រ៉ិ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ក្រៃលែង, លើសលែង, លើសទៅទៀត; ច្រើនលើសទៅទៀត; ដែលជាងគេ; តទៅ, តទៅទៀត; ទៀត; ខាងលើ។

អក្ខរាវិរុទ្ធឆ្លាស់៖ឧត្តរិ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

ក្រៃលែង, លើសលែង, លើសទៅទៀត; ច្រើនលើសទៅទៀត; ដែលជាងគេ; តទៅ, តទៅទៀត; ទៀត; ខាងលើ។

២

សម្ដីលើសពីហេតុពិត, សម្ដីបំផ្លើស, សម្ដីភូតភរ :

ឧទាហរណ៍

“សម្ដីឧត្តរិ គឺសម្ដីលើសពីធម្មតា។”

៣

មនុស្សវិសេសក្រៃលែងជាងមនុស្សធម្មតា (ឧត្តរិមនុស្ស)។ ខ្មែរប្រើជា "មនុស្សអ្នកអួតអាងហួសហេតុ, មនុស្សភូតភរ"។

៤

ការទៅមកបន្តគ្នាមិនដាច់។

៥

លើសពីបីខែ, ជាងបីខែ។

៦

លើសពីពីរយប់, ជាងពីរយប់។

៧

ឈ្មោះសម្លខាប់មួយប្រភេទ (លោកអ្នកចេះបាលីខ្លះយល់ថា សម្លការី ប៉ុន្តែតាមសេចក្ដីពន្យល់ក្នុងវិន័យថា ឧត្តរិភង្គ នេះជា ព្យញ្ជនាហារ គឺជាម្ហូបខាប់ឬម្ហូបគោក បែបដូចជា ម្ហូបភ្លា ទេដឹង?)។

៨

(ព.ពុ.) មគ្គថ្នាក់លើ។

៩

មនុស្សអ្នកមានគុណវិសេសលើសលែងជាងមនុស្សធម្មតា គឺមនុស្សអ្នកបានសម្រេចធម្មវិសេសមានឈានជាដើម រហូតដល់មគ្គផលនិញ្វន :

ឧទាហរណ៍

“ព្រះអរហន្តជាឧត្តរិមនុស្សក្នុងលោក។”

១០

ធម៌របស់ឧត្តរិមនុស្ស។

១១

លាភដ៏លើសលប់; លាភដែលចេះតែបានច្រើនៗមិនដាច់; លាភសម្រាប់ឧត្តរិមនុស្ស; លាភដែលមនុស្សសាមញ្ញមិនអាចនឹងបាន។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ឧត្តរិ ឬ ឧត្តរឹ; សំ. ច្រ.ប្រ. ជា ឧត្តរឹ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់