វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឧបមា

[អ៊ុ] ឬ [អុ-ប៉ៈ-ម៉ា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [អ៊ុ] ឬ [អុ-ប៉ៈ-ម៉ា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីប្រៀប, សេចក្ដីប្រៀបធៀប, ការប្រៀបប្រដូច, ការប្រដូច, ការប្រៀបផ្ទឹម, ការទាញយកដំណើរឬហេតុជាដើមមកប្រៀប, មកប្រដូច ឱ្យងាយយល់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

សេចក្ដីប្រៀប, សេចក្ដីប្រៀបធៀប, ការប្រៀបប្រដូច, ការប្រដូច, ការប្រៀបផ្ទឹម, ការទាញយកដំណើរឬហេតុជាដើមមកប្រៀប, មកប្រដូច ឱ្យងាយយល់ :

ឧទាហរណ៍

“មានឧបមាថា ...; មានឧបមាដូចជា ...។”

២

ប្រៀប, ប្រៀបប្រដូច :

ឧទាហរណ៍

“ខ្ញុំសូមឧបមាឱ្យឃើញ, ដូចជា ...។”

៣

ដែលប្រៀប, ដែលប្រដូច :

ឧទាហរណ៍

“ពាក្យឧបមា។”

៤

(ព.វ.) ពាក្យបំភ្លឺសេចក្ដីដោយឧបមាឬប្រាប់សេចក្ដីឧបមា, ប្រើពាក្យថា "ដូចជា, ប្រៀបដូចជា, ដូចយ៉ាង, យ៉ាងណាមិញ, ដូចម្ដេចមិញ" :

ឧទាហរណ៍

“(ព.កា.) ថា ឧបមាកុំថាអប្បមា ប្រសិនបើថាខូចសេចក្ដី ព្រោះមានប្រភពជាបាលី គួរស្ដីឱ្យត្រូវតាមអក្សរ។”

៥

(ម.ព. ឧបមាជោតកៈ)។

ចំណាំការប្រើប្រាស់

(ក្នុងសេចក្ដីធំ ប្រើជាគូគ្នានឹងពាក្យ ឧបមេយ្យ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់