វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឧបេក្ខា

[អ៊ុ-ប៉េក-ខា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: [អ៊ុ-ប៉េក-ខា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា :

អក្ខរាវិរុទ្ធឆ្លាស់៖ឧបេក្ខាបារមី
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា :

ឧទាហរណ៍

“តាំងចិត្តជាឧបេក្ខា។”

២

(ព.ពុ) នេះជាប័ក្ខពួកនៃព្រហ្មវិហារធម៌បួន, រាប់រួមគឺ មេត្តា ការរាប់អានជិតដិតស្និទ្ធស្នាលនឹងគ្នា, ករុណា ការអាណិតអាសូរគ្នាទៅវិញទៅមក, មុទិតា ការរីករាយជានិច្ចចំពោះសេចក្ដីសុខ ចម្រើននៃអ្នកដទៃ, ឧបេក្ខា ការតាំងចិត្តជាកណ្ដាលៗស្មើៗ។ ព្រហ្មវិហារធម៌ទាំងបួននេះ ជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក ... :

ឧទាហរណ៍

“(ព.កា.) ថា មេត្តា-ករុណា-មុទិតា ឧបេក្ខាទាំងបួននេះសោភា ប្រសិនបើជនទាំងអស់គ្នា អាចកាន់រក្សាឱ្យដិតដល់។ សមលោកទាំងមូលបានសុខស្ងប់ ត្រឡប់ជាឥតជ្រួលច្របល់ ព្រោះធម៌បួននេះបញ្ចេញផល ផ្ដល់សន្តិសុខឱ្យជានិច្ច។ សូម្បីដាច់តែមេត្តាមួយ ទុក្ខព្រួយតែងតែប៉ះទង្គិច ឈឺចាប់ក្ដៅផ្សាជាងឃ្មុំទិច លិចលង់ហិនហោចជាអនេក។”

៣

ដែលជាកណ្ដាល, ដែលព្រងើយកន្តើយ, ដែលមិនលម្អៀងទៅខាងណា :

ឧទាហរណ៍

“ចិត្តឧបេក្ខា គឺចិត្តជាកណ្ដាល, ចិត្តព្រងើយកន្តើយ។”

ចំណាំការប្រើប្រាស់

(ម.ព. ព្រហ្មវិហារ ក្នុង ព្រហ្ម)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. សំ.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់