វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឧបោសថ

[អ៊ុ-ប៉ោ-សៈ-ថៈ] ឬ [អ៊ុ-បោ-សត់] ឬ [អ៊ុ-បោ-សុត]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: [អ៊ុ-ប៉ោ-សៈ-ថៈ] ឬ [អ៊ុ-បោ-សត់] ឬ [អ៊ុ-បោ-សុត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សីលសម្រាប់រក្សាដើម្បីជម្រះចិត្ត។ (ព.ពុ.) សំដៅអដ្ឋង្គិកសីល (សីល៨) :

អក្ខរាវិរុទ្ធឆ្លាស់៖ឧបោសថ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១២ ន័យ
១

សីលសម្រាប់រក្សាដើម្បីជម្រះចិត្ត។ (ព.ពុ.) សំដៅអដ្ឋង្គិកសីល (សីល៨) :

ឧទាហរណ៍

“សីលឧបោសថ, ឧបោសថសីល, រក្សាឧបោសថ។”

២

ថ្ងៃសម្រាប់រក្សាឧបោសថសីល (ថ្ងៃសីល) :

ឧទាហរណ៍

“ថ្ងៃឧបោសថ។”

៣

ការប្រជុំស្ដាប់បាតិមោក្ខរាល់តែកន្លះខែរបស់ភិក្ខុសង្ឃ (តាមលក្ខណៈក្នុងវិន័យ) :

ឧទាហរណ៍

“សង្ឃប្រជុំគ្នាធ្វើឧបោសថ។”

៤

ការធ្វើឧបោសថរបស់ភិក្ខុសង្ឃ)។

៥

កាលកំណត់ដែលត្រូវធ្វើឬត្រូវរក្សាឧបោសថសីល (ថ្ងៃឧបោសថ គឺថ្ងៃសីល)។

៦

អង្គនៃឧបោសថសីល។

៧

ថ្ងៃឧបោសថ (ឧបោសថកាល)។

៨

(ម.ព. ឧបោសថតិថី)។

៩

វត្តព្រះកែវក្នុងក្រុងភ្នំពេញសព្វថ្ងៃនេះ។

១០

ការទទួលឧបោសថសីល, ការកាន់ឧបោសថសីល។

១១

សីលឧបោសថ (លទ្ធិពុទ្ធសាសនា សំដៅអដ្ឋង្គិកសីល; លទ្ធិក្រៅពីពុទ្ធសាសនាសំដៅសីលផ្សេង)។

១២

ឈ្មោះត្រកូលឬពូជនៃដំរីពួកមួយ :

ឧទាហរណ៍

“ដំរីឧបោសថ។”

ចំណាំការប្រើប្រាស់

(ប្រើជា ឧបោសថៈ ក៏បាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. ឧបោសធ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់