វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឧភតោ

គុណនាម· adjective [អ៊ុ-ភៈ-តោ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [អ៊ុ-ភៈ-តោ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទាំងពីរ, ខាងទាំងពីរ, ទាំងពីរខាង, អំពីខាងទាំងពីរ, តាមខាងទាំងពីរ។

អក្ខរាវិរុទ្ធឆ្លាស់៖ឧភតោ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

ទាំងពីរ, ខាងទាំងពីរ, ទាំងពីរខាង, អំពីខាងទាំងពីរ, តាមខាងទាំងពីរ។

២

ជាចណ្ឌាលទាំងពីរខាង (ជាចណ្ឌាលដូចគ្នា)។

៣

កាចទាំងពីរខាង (កាចដូចគ្នា)។

៤

ដែលមានមុខមុតទាំងពីរខាង :

ឧទាហរណ៍

“កាំបិតឧភតោធារ, សស្ត្រាឧភតោធារ (ព្រះខ័ន)។”

៥

បរិសុទ្ធទាំងពីរខាង។

៦

ដែលហូរបែកជាពីរផ្លូវ :

ឧទាហរណ៍

“ប្រឡាយឧភតោពាហ៍។”

៧

អ្នកដែលមានភេទជាពីរ គឺជួនកាលជាបុរសជួនកាលជាស្ត្រី :

ឧទាហរណ៍

“មនុស្សឧភតោព្យញ្ជនក (មាននិយាយក្នុងវិនយបិដកពុទ្ធសាសនា)។”

៨

(ម.ព. ឧភតោព្យញ្ជនក)។

៩

ទាំងពីរចំណែក, ចំណែកទាំងពីរ។

១០

(ម.ព. ឧភតោភាគី)។

១១

អ្នកមានឬបានចំណែកទាំងពីរខាង។

១២

ការបែកជាពីរ។

១៣

អ្នកដែលកើតអំពីមាតាបិតាមានពូជពង្សស្មើគ្នា :

ឧទាហរណ៍

“ក្សត្រិយ៍ឧភតោសុជាត (ក្សត្រិយ៍សុទ្ធ)។ (ព.កា.) ធៀប រីព្រះមហាសត្ត ព្រះនាមសិទ្ធត្ថ ឧភតោសុជាត តព្រះរាជវង្ស មហាក្សត្រិយ៍នរនាថ តាំងពីព្រះបាទ ឱកាកៈមក។”

១៤

បរិសុទ្ធិទាំងពីរខាង។

១៥

(ព.វិ.) ត្រៃសរណគមន៍ ដែលបរិសុទ្ធទាំងអ្នកឱ្យទាំងអ្នកទទួល គឺពោលបាលីត្រឹមត្រូវទាំងពីរនាក់ (សរណគមន៍សម្រាប់សាមណេរ)។

ចំណាំការប្រើប្រាស់

(ឥត្ថី. ជា ឧភតោភាគិនី)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. ឧភតស៑, ឧភយ តស៑)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់